Connect with us

សេដ្ឋកិច្ច

​តម្លៃហាងឆេង​មាស​ កើន​ឡើង​ដល់​ ៥៥១៨ ​ដុល្លារ មួយតម្លឹង​

បានផុស

នៅ

តម្លៃ​ហាងឆេង​មាស​បានកើនឡើង​ដល់ ៥៥១៨ ​ដុល្លារ ​ក្នុងមួយតម្លឹង ​នៅ​ថ្ងៃ​ចន្ទ​ទី ២៥ ឧសភា ២០២៦នេះ ​ដោយសារ​ក្ដី​សង្ឃឹម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​រវាងសហរដ្ឋ​អាមេរិក ​និង​អ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង នាយក​អភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន ​PP Link securities មានប្រសាសន៍ថា​​ ដោយសារលក្ខខណ្ឌ​សម្ពាធ​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក​ និង​អ៊ីរ៉ង់ ​បាន​ធ្វើ​ឱ្យ​សម្ពាធនៃ​ការ​ប្រែប្រួល​តម្លៃហាងឆេងមាស ​មាន​កម្រិតខ្ពស់ក្នុងការកែប្រែប្រួលឡើងចុះ ខណៈ​គំនាបមួយនេះ គឺជាគំនាប​ដ៏តឹង​តែង ​ដែល​​អាច​ឱ្យ​តម្លៃ​ហាងឆេងមាស ​ស្ថិតនៅតម្លៃជាង ៥ ពាន់​ដុល្លារ​រយៈពេល​យូរ។ ​

​អាជីវករផ្សារធំថ្មី ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​តម្លៃ​មាស​បាន​ប្រែប្រួល​ឡើងចុះ ​មួយ​រយៈ​កន្លង​មកនេះ​ដោយ​សារ​បញ្ហា​នៅ​លើ​ពិភព​លោក​ ខណៈ​សម្មភាពទិញ-លក់ក្នុង​ស្រុក​មមាញឹកជាងមុន។

​គិតត្រឹមព្រឹកថ្ងៃចន្ទនេះ តម្លៃហាងឆេងមាស នៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៥៥១ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម