សេដ្ឋកិច្ច
តម្លៃហាងឆេងមាសដាំក្បាលចុះ នៅថ្ងៃចន្ទនេះ
តម្លៃហាងឆេងមាសបានដាំក្បាលចុះដល់ ៥៤២៦ ដុល្លារ ក្នុងមួយតម្លឹងនៅថ្ងៃចន្ទទី ១៨ ឧសភា ២០២៦នេះ ខណៈអ្នកវិនិយោគកំពុងតាមដានដំណោះស្រាយទំនាស់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា តម្លៃមាសបានធ្លាក់ចុះខ្លាំងក្រោមសម្ពាធនៃប្រាក់ដុល្លារផងដែរ ដោយសារប្រាក់ដុល្លារឡើងថ្លៃខ្លាំង។
លោក ឡុង សំណាង បញ្ជាក់ថា៖ «មានកត្តា ២ ដែលធ្វើឱ្យប្រាក់ដុល្លារ ឡើងថ្លៃ ទី១ តម្លៃប្រេងដែលយកប្រាក់ដុល្លារទៅទិញ ដែលមានតម្លៃជាង ១០០ ដុល្លារ ទី២ ជំនូបរវាងមេដឹកនាំអាមេរិក-ចិន ដែលទទួលបានផ្លែផ្កាច្រើន ដែលរុញច្រានប្រាក់ដុល្លារឱ្យកើនឡើង និងធ្វើឱ្យហាងឆេងមាសធ្លាក់ចុះ»។

បើតាមលោក ឡុង សំណាង ដោយសារលក្ខខណ្ឌសម្ពាធសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យសម្ពាធនៃការប្រែប្រួលតម្លៃហាងឆេងមាស មានកម្រិតខ្ពស់ក្នុងការកែប្រែប្រួលឡើងចុះ ខណៈគំនាបមួយនេះ គឺជាគំនាបដ៏តឹងតែង ដែលអាចឱ្យតម្លៃហាងឆេងមាស ស្ថិតនៅតម្លៃជាង ៥ ពាន់ដុល្លាររយៈពេលយូរ៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


