Connect with us

សន្តិសុខសង្គម

ធ្លាយបំពង់កញ្ច្រែងក្តៅអាម៉ូញាក់ក្នុងសិប្បកម្មផលិតទឹកកក ប៉ះពាល់ដល់ពលរដ្ឋមួយចំនួនក្នុងភូមិទួលពង្រ

បានផុស

នៅ

សិប្បកម្មផលិតទឹកកកមួយកន្លែង ត្រូវបានធ្លាយបំពង់កញ្ច្រែងក្តៅអាម៉ូញាក់ បង្កការភ្ញាក់ផ្អើល និងប៉ះពាល់ប្រជាពលរដ្ឋមួយចំនួន ខណៈកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្ដកង្ហារបាញ់ខ្យល់ដើម្បីបំបែកម៉ូនីគិលអាម៉ូញាក់ដែលសាយភាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង តែពុំបានប្រេីប្រាស់ទឹកនោះទេ ដោយកម្លាំងជំនាញប្រើប្រាស់រថយន្តកង្ហារបាញ់ខ្យល់ចំនួន១គ្រឿង ដើម្បីបំបែកម៉ូនីគិលអាម៉ូញាក់ ដែលសាយភាយចេញមកខាងក្រៅ។

តាមការបញ្ជាក់ពីមន្ត្រីជំនាញ ទីតាំងដែលលេចធ្លាយឧស្ម័នអាម៉ូញ៉ាក់នេះ ជាប្រភេទសំណង់ ថ្មប្រក់ស័ង្កសី ទំហំ ៣០ម៉ែត្រ គុណ ៤០ម៉ែត្រ ឆេះខូចខាតបំពង់កញ្ច្រែងក្តៅអាម៉ូញាក់បន្តិចបន្តួច និងសាយភាយក្លិនអាម៉ូញាក់ប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួន។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ហេតុការណ៍នេះកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរក​ឃេីញ​ថា បណ្តាលមកពីការធ្លាយបំពង់កញ្ច្រែងក្តៅអាម៉ូញាក់៕

អត្តបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម