Connect with us

សន្តិសុខសង្គម

សង្ស័យឆ្លងប្រព័ន្ធភ្លើង ឆេះរថយន្ត mercedez ១ គ្រឿង អស់ទាំងស្រុង នៅលើផ្លូវ ២០០៤

បានផុស

នៅ

រថយន្ត Mercedez ១ គ្រឿង ត្រូវអណ្តាតភ្លើងឆាបឆេះរងការខូចខាតអស់ទាំងស្រុង ស្របពេលកំពុងបើកបរលើបណ្តោយផ្លូវ ២០០៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៤០ នាទីរសៀល ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចស្តុបផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុការណ៍ឆាបឆេះនេះឡើង គេបានឃើញរថយន្ត ១ គ្រឿង ម៉ាក Mercedez ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-0011 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត។ លុះពេលធ្វើដំណើរហួសស្តុបណតប្រីដ សំដៅឡើងមកលើបណ្តោយផ្លូវ ២០០៤ វិញបានបន្តិច បែរជាមានផ្សែងហុយចេញពីផ្នែកខាងមុខរថយន្ត បង្កជាអណ្តាតភ្លើងឆាបឆេះ យ៉ាងឆាប់រហ័ស បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរៗ នោះ ផងដែរ។

បន្ទាប់ពីទទួលបានដំណឹងមានករណីអគ្គិភ័យឆាបឆេះរថយន្ត ភ្លាមៗ រថយន្តបង្ការអគ្គិភ័យ ពន្លត់ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តទៅជួយអន្តរាគមន៍ផងដែរ។

ក្នុងនោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង រថយន្តជំនួយក្រុមហ៊ុនឯកជន ចំនួន ២ គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ។ ចំពោះមូលហេតុ យ៉ាងណានោះ សមត្ថកិច្ច កំពុងស្រាវជ្រាវបន្ថែម។ ដោយឡែក បើតាមការសន្និដ្ឋានបឋម គឺ សង្ស័យឆ្លងប្រព័ន្ធភ្លើង ទើបបង្កជាអគ្គិភ័យបែបនេះ៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម