ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ ចែកអំណោយជូនជនភៀសសឹក៨០គ្រួសារ, ការផ្ដល់ជំនួយផ្លូវចិត្ត និងអាហារូបត្ថម្ភ
បន្ទាយមានជ័យ ៖ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ត្រូវនឹងថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩នេះ លោកស្រី ហេង សុជាតិ អភិបាលរងក្រុង តំណាងលោកអភិបាលក្រុងបានដឹកនាំមន្ត្រីរាជការថ្នាក់ក្រុង ចុះចែកអំណោយសប្បុរសធម៌ដ៏ធំមួយ ជូនជនភៀសសឹក៨០គ្រួសារ។

ក្រៅពីការចែកអំណោយ ក៏បានផ្តោតលើការផ្សព្វផ្សាយ និងណែនាំ ពីសេវាសំខាន់ៗដល់ជនភៀសសឹក និងក្រុមគ្រួសារងាយរងគ្រោះ រួមមានជំនួយផ្លូវចិត្ត និងការថែទាំសុខភាព ឱកាសស្វែងរកការងារ និងអាហារូបត្ថម្ភ ការលុបបំបាត់អំពើហិង្សា និងបណ្ដាញទូរស័ព្ទជំនួយបន្ទាន់។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរងគណៈកម្មការគ្រោះមន្តរាយ និងលោក កែម គឹមលី តំណាងអង្គការ CARE។

ចំពោះសម្ភារៈឧបត្ថម្ភរួមមាន ១. សម្រាប់ស្ត្រីមានផ្ទៃពោះ/មានកូនខ្ចី និងប័ណ្ណសមធម៌ (២០ គ្រួសារ) សម្ភារៈសំខាន់ៗ សម្ភារៈកូនង៉ែត, មុង, អង្គ្រឹង, ខោទឹកនោមកូនក្មេង, បំពង់ទឹកក្តៅ, សារ៉ុង, សំឡីអនាម័យ។ គ្រឿងឧបភោគបរិភោគមាន អង្ករ, ទឹកស៊ីអ៊ីវ, ត្រីងៀន, សាច់ផាត់, ថ្នាំដុសធ្មេញ, ច្រាសដុសធ្មេញ, ប្រេងឆា ថវិកា ទទួលបានទឹកប្រាក់ ៤០០,០០០ រៀល ក្នុងមួយគ្រួសារ។

២. សម្រាប់គ្រួសារងាយរងគ្រោះផ្សេងទៀត (៦០ គ្រួសារ): គ្រឿងឧបភោគបរិភោគ: អង្ករ, ទឹកស៊ីអ៊ីវ, ត្រីងៀន, សាច់ផាត់, ថ្នាំដុសធ្មេញ, ច្រាសដុសធ្មេញ, ប្រេងឆា និងថវិកាទទួលបានទឹកប្រាក់ ៦០,០០០ រៀល ក្នុងមួយគ្រួសារ។

សូមបញ្ជាក់ផងដែរថា សកម្មភាពដ៏មានសារៈសំខាន់នេះ បានបង្ហាញពី ការប្តេជ្ញាចិត្តរបស់ រដ្ឋបាលក្រុងសំរោង ក្នុងការចូលរួមដោះស្រាយបញ្ហាសង្គម និងការផ្តល់ការគាំពារដល់ក្រុមគោលដៅងាយរងគ្រោះនៅក្នុងមូលដ្ឋាន តាមរយៈកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា៕







-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


