ព័ត៌មានអន្ដរជាតិ
យន្តហោះកងទ័ពមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើហាងតែ ស្លាប់ជនស៊ីវិល ១៨នាក់
ភ្លើងសង្គ្រាមនៅមីយ៉ាន់ម៉ាកាន់តែឆាបឆេះសន្ធោសន្ធៅៗទៅហើយ ដោយចុងក្រោយបំផុតនេះ យន្តហោះទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាល បានទម្លាក់គ្រាប់បែកយ៉ាងសាហាវលើហាងតែមួយកន្លែង ផ្តាច់ជីវិតជនស៊ីវិលចំនួន១៨នាក់។

តាមការផ្សាយរបស់ Straits Times នៅថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥, យន្តហោះទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់លើហាងតែក្នុងស្រុក Tabayin នៃតំបន់ Sagaing។
ក្រៅពីមនុស្សស្លាប់ ការទម្លាក់គ្រាប់បែកក៏បណ្តាលឲ្យមនុស្សជាង២០នាក់ទៀតរងរបួសផងដែរ ព្រោះថាការវាយប្រហារកើតឡើងចំពេលក្នុងហាងមានមនុស្សអ៊ូអរ។
អ្នកនៅរស់ពីការវាយប្រហារនោះប្រាប់ថា រូបគេបានក្រាបចុះពេលឃើញយន្តហោះមកដល់។ ស្នូរផ្ទុះលាន់ទ្រហឹង ហើយភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។

យ៉ាងណា របបសឹកមីយ៉ាន់ម៉ា មិនទាន់ឆ្លើយតបចំពោះរឿងនេះឡើយ។
សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ាត្រូវញាំញីដោយ សង្រ្គាមស៊ីវិល ចាប់តាំងពី យោធាដណ្តើមបានអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១។
ការប្រយុទ្ធរវាងយោធានិងក្រុមប្រឆាំងរដ្ឋប្រហារ តែងឈានដល់ការទម្លាក់គ្រាប់បែក ដែលជារឿយៗបណ្តាលឲ្យជនស៊ីលស្លាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


