Connect with us

ព័ត៌មានជាតិ

ក្រសួងការងារផ្តល់ទីតាំង២កន្លែងសម្រាប់រៀបចំប្រមូលសម្ភារៈជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានជូនដំណឹងពីការផ្តល់ទីតាំងចំនួន ២កន្លែង ជូនដល់សាធារណជន ជាពិសេស យុជនដែលកំពុងស្វែងរកទីតាំងសម្រាប់រៀបចំប្រមូលសម្ភារៈ ដើម្បីទទួលជំនួយសប្បុរសធម៌សម្រាប់គាំទ្រដល់វីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលរងគ្រោះ ដោយសារសង្រ្គាមឈ្លានពានដ៏ឃោរឃៅពីសំណាក់យោធាថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីជូនដំណឹងក្រសួងការងារបញ្ជាក់ថា ទីតាំងទាំង ២កន្លែងរួមមាន៖ ទី១.នៅសាលប្រជុំនៃអគារអង្គរវត្ត ក្នុងបរិវេណវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលមានអាសយដ្ឋាន នៅមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី២ នៅបរិវេណវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានអាសយដ្ឋាន ស្ថិតក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹងដដែល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់បន្ថែមថា សម្រាប់ព័ត៌មានលម្អិតសាធារណជន និងយុវជនទំាងអស់អាចទំនាក់ទំនងមកកាន់ក្រុមការងារ « ខ្មែរតែមួយ បេះដូងតែមួយ » (ONEHEART TEAM) តាមរយៈទូរសព្ទលេខ ០១៧ ៩៨៥ ៨៧៧/០៦៦ ២០៣ ៦៨៩/ ០៩៧ ៣៧៣ ៨២៣៣ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម