ព័ត៌មានជាតិ
បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញចំនួនជិត១០០នាក់

ភ្នំពេញ ៖ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បងប្អូនកម្មករជិត ១០០នាក់ បានសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និងស្រាលនៅសល់ ១២នាក់ដែលកំពុងសម្រាកព្យាបាលហើយមានសភាពល្អប្រសើរឡើងជារួម។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា បានថ្លែងថា សម្រាប់ករណីនៅខេត្តកំពង់ឆ្នាំង បងប្អូនកម្មករដែលបានត្រឡប់ទៅគេហដ្ឋានវិញចំនួន ៦៤នាក់ ខណៈដែលអ្នករបួសធ្ងន់ចំនួន ៩នាក់ នៅបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកករណីខេត្តស្វាយរៀង បងប្អូនកម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមាន ៣៤នាក់ ខណៈដែលអ្នករងរបួសធ្ងន់ ១នាក់ដែលត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅវៀតណាម ហើយអ្នករងរបួសស្រាល ២នាក់ ដោយបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកថា “ក្រសួងមានការសប្បាយចិត្តដោយការធូស្រាល និងសះស្បើយរបស់បងប្អូនកម្មករដែលធ្វើឱ្យបងប្អូនកម្មករអាចត្រឡប់ទៅគេហដ្ឋានជាបន្តបន្ទាប់ ខណៈដែលបងប្អូនកម្មករទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញក្រសួង ក៏ដូចជា ប.ស.ស.”។

សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តាលឱ្យបងប្អូនកម្មករនិយោជិត ១៤នាក់បានបាត់បង់ជីវិត និងប្រមាណ ១០០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

សូមបញ្ជាក់ថា តាំងពីមានគ្រោះថ្នាក់ចរារចណ៍ភ្លាម ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានចុះចាត់ចែងសម្របសម្រួលពិធីបុណ្យសព និងផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតភ្លាមៗប្រកបដោយការយកចិត្តទុកដាក់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


