ព័ត៌មានជាតិ
ក្រសួងការងារ អំពាវនាវដល់អតីតពលករ កុំឆ្លងដែនខុសច្បាប់ និង ងាកមកចាប់ឱកាសការងារក្នុងស្រុកវិញ
អតីតពលករដែលមានបំណងឆ្លងទៅប្រទេសថៃ សូមកុំប្រថុយឆ្លងដែនដោយខុសច្បាប់ ព្រោះអាចប្រឈមនឹងការចាប់ខ្លួន ការបញ្ជូនត្រឡប់មកវិញ និងហានិភ័យផ្សេងៗជាច្រើន សូមងាកមកស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន។ នេះជាការអំពាវនាវរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែមិថុនានេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោកស៊ុន មេសា ថ្លែងថា៖ «សូមបងប្អូនអតីតពលករកុំប្រថុយឆ្លងដែនខុសច្បាប់ កម្ពុជាបច្ចុប្បន្នមានឱកាសការងារជាច្រើននៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម សំណង់ កសិកម្ម និងវិស័យផ្សេងៗទៀត ដែលកំពុងត្រូវការកម្លាំងពលកម្មយ៉ាងច្រើន។ ជាមួយគ្នានេះ កម្មករនិយោជិតដែលធ្វើការក្នុងស្រុក ក៏ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារកាន់តែប្រសើរឡើងផងដែរ»។


បើតាមលោក ស៊ុន មេសា អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ អាចទៅចុះឈ្មោះស្វែងរកការងារនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឬតាមមជ្ឈមណ្ឌលការងារនានានៅតាមបណ្តាខេត្ត-រាជធានី ដើម្បីទទួលបានព័ត៌មានអំពីឱកាសការងារដោយឥតគិតថ្លៃ ឬ អាចទំនាក់ទំនងទៅប្រព័ន្ធ Hotline លេខ១២៩៧។
អ្នកនាំពាក្យរូបនេះ បានរំលឹកដល់អតីតពលករត្រឡប់មកពីថៃកុំជឿតាមមេខ្យល់ ឬការអូសទាញឱ្យឆ្លងដែនដោយខុសច្បាប់ ព្រោះអាចបង្កហានិភ័យដល់សុវត្ថិភាព សេរីភាព និងជីវភាពរស់នៅ។ ប្រសិនបើចង់ធ្វើការនៅក្រៅប្រទេស សូមអនុវត្តតាមនីតិវិធីស្របច្បាប់ ឬជ្រើសរើសឱកាសការងារដែលមានស្រាប់នៅក្នុងប្រទេសវិញ។


សូមបញ្ជាក់ថា ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ធ្វើឡើងស្របពេលមានការផ្សព្វផ្សាយជាបន្តបន្ទាប់ថា អាជ្ញាធរថៃបានចាប់ខ្លួន និងបញ្ជូនពលករកម្ពុជាដែលឆ្លងដែនខុសច្បាប់ត្រឡប់មកកម្ពុជាវិញ។ ក្នុងនោះនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរចំនួន ៣០នាក់ តាមច្រកបានឡែម ខណៈពលករខ្មែរ ៦នាក់ទៀត ត្រូវបានទាហានថៃចាប់ខ្លួននៅស្រុកអារ៉ាញ់ ខេត្តស្រះកែវ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


