Connect with us

កីឡា

កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​​កីឡា​យុវជន​អាស៊ីប៉ារ៉ាហ្គេម ២០២៩ ខណៈ​ទង់​​បានមក​​ដល់​កម្ពុជាផ្លូវ​ការ

បានផុស

នៅ

កម្ពុជា​នៅ​តែ​បន្ត​រៀបចំ​ការ​ប្រកួត​កីឡា​យុវជន​ពិការ​អាស៊ី (Asian Youth Para Games) ឆ្នាំ ២០២៩ បើ​ទោះ​ជា​កីឡា​យុវជន​អាស៊ី ត្រូវ​បាន​ពន្យារ​ពេល​ទៅ​ឆ្នាំ ២០៣១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ ២០២៤ គណៈកម្មាធិការ​ប៉ារ៉ាឡាំពិក​អាស៊ី (AsPC) និង គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវ​ការ ពី​ប្រទេស​កម្ពុជា​ទទួល​រៀបចំ​ការ​ប្រកួត​កីឡាយុវជន​អាស៊ីប៉ារ៉ាហ្គេម ឆ្នាំ ២០២៩។ នេះ​ជា​ព្រឹត្តិការណ៍​កីឡា​យុវជន​ពិការ​អាស៊ី លើកទី​៦ ​ដែល​ត្រូវ​រៀបចំ​នៅ​កម្ពុជា បន្ទាប់​ពី​លើក​ទី ៥ ឆ្នាំ ២០២៥ ​បាន​រៀបចំ​​នៅក្រុងឌូបៃ ប្រទេស​អារ៉ាប់រួម។

បន្ទាប់​ពី​បបញ្ចប់​បេសកកម្ម​នៅ​ទី ក្រុងឌូបៃ ប្រទេស​អារ៉ាប់រួម ទង់​កីឡា​យុវជន​អាស៊ី​ប៉ារ៉ាហ្គេម ​ត្រូវ​បាន​យក​មក​ដល់​ប្រទេស​កម្ពុជា​ជា​ផ្លូវ​ការ​​ហើយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ ២០២៥។ វត្តមាន​​ទទួល​ទង់​ជា​ផ្លូវ​ការមាន​ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ានី ឯឧត្តម យី វាសនា និង​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​រូប​ទៀត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ។

រម្លឹក​ទៅ​កាល​ពីខែ​មករា ឆ្នាំ ២០២៤ លោក Majid Rashed ប្រធាន AsPC មាន​ប្រសាសន៍​ថា ៖«កីឡា​យុវជន​ពិការ​អាស៊ី​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ​​ចលនា​កីឡា​​ប៉ារ៉ាឡាំពិក​​នៅ​អាស៊ី។ យើង​មាន​មោទនភាព​ដែល​​យើង​​បាន​បង្កើត​​ឡើង​ក្នុង​តំបន់​ដ៏​ល្អ ហើយ​យើង​កំពុង​ឃើញ​​ពី​ជោគជ័យ​របស់​អត្តពលិក​នៅ​ក្នុង​កីឡាយុវជន​ពិការ​អាស៊ី ឈាន​ចូល​ទៅ​ក្នុង​កីឡា​ជន​ពិការ​​អាស៊ី ហើយ​បន្ត​ជំហាន​ទៅ​កីឡា​ជន​ពិការ​អូឡាំពិក»។

លោក​បាន​បន្ថែម​ថា ៖«យើង​​​ពិត​ជា​ថ្លែង​អំណរគុណ​ដល់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត​ រាជ​រដ្ឋាភិបាល និង​ប្រជា​ជន​កម្ពុជា​ដែល​ជឿ​ជាក់​មក​លើ​​អត្តពលិក​​ប៉ារ៉ា​វ័យ​ក្មេង​របស់​យើង»៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម