កីឡា
កីឡាករ ណៃ កា កីឡាថ្មីនេះប្លែកបន្តិច ប៉ុន្តែប្ដេជ្ញាយកមេដាយជូនកម្ពុជាឲ្យបាន
កីឡាករ ណៃ កា ជម្រើសជាតិផ្នែកជនពិការ ថាកីឡាបាល់បោះថ្មី (Throwball) នេះប្លែកសម្រាប់លោក ប៉ុន្តែប្ដេជ្ញាចិត្តយកឈ្នះការប្រកួតដណ្ដើមមេដាយជូនប្រទេសកម្ពុជាឲ្យបានក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៥។

កីឡាករ ណៃ កា បានឲ្យដឹងថា កីឡាបាល់បោះ (Throwball) នេះពិតជាថ្មីសម្រាប់លោក និងទើបហ្វឹកហាត់បាន២ខែប៉ុណ្ណោះ។ យ៉ាងណាខាងកម្ពុជាមានទំនុកចិត្តខ្ពស់ និងលេងដោយការយល់ចិត្តគ្នាបានល្អបើទោះជាទើបចាប់ហ្វឹកហាត់បានខ្ទង់ ២ខែក្ដី។

កិឡាករពិការភាពផ្នែកជើងឆ្វេងរូបនេះបន្ថែមទៀតថា បើប្រៀបធៀបជាមួយផ្នែកកីឡាបាល់ទះអង្គុយដែលលោកហាត់ និងលេងកន្លងទៅគឺបាល់បោះ (Throwball) ហាក់មានភាពងាយស្រួលជាង ព្រោះមិនចាំបាច់រំកិលដេញនោះទេគឺនៅកន្លែងណានៅកន្លែងនោះតែម្ដង។

បញ្ជាក់ដែរថា ម្សិលមិញនេះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានធ្វើពិធីបើកការប្រកួតជើងឯកបាល់បោះជនពិការអាស៊ី លើកទី១ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ ការប្រកួតនេះធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមីនា ឆ្នាំ២០២៥។ ប្រទេសចូលរួមមានដូចជា ឥណ្ឌា ស្រីលង្កា នេប៉ាល់ ថៃ ម៉ាឡេស៊ី និងកម្ពុជាម្ចាស់ផ្ទះ។ ប្រកួតបើកឆាកម្សិលមិញនេះកម្ពុជា(ផ្នែកបុរស)យកឈ្នះម៉ាឡេស៊ី ដោយលទ្ធផល ៣-០៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២១ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


