កីឡា
កីឡាករ កីឡាការិនីជនពិការកម្ពុជា កំពុងត្រៀមខ្លួនយ៉ាងខ្លាំង ដើម្បីនាំមេដាយកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថៃជូនជាតិ
អត្តពលិកជនមានពិការភាពកម្ពុជា បានកំពុងត្រៀមខ្លួនយ៉ាងសកម្មដើម្បីចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ចាប់ពីថ្ងៃទី ២០ ដល់ ទី២៦ ខែមករា ឆ្នាំ ២០២៦ នៅប្រទេសថៃ។
កីឡាករ កីឡាការិនី បានឲ្យដឹងថា ពួកគាត់មានទំនុកចិត្តខ្ពស់បំផុតសម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជនពិការធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការនាំយកមេដាយជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

តាមរយៈក្តីសង្ឃឹមខ្ពស់ ក្រុមអត្តពលិកជនពិការកម្ពុជា បានកំពុងបន្តការហ្វឹកហាត់យ៉ាងសស្រាកសស្រាំ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស ស្មារតី និងកម្លាំងកាយមុនពេលព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសថៃមកដល់។ ពួកគាត់ សង្ឃឹមខ្ពស់ក្នុងការនាំយកមេដាយជូនជាតិ ទោះជាការប្រកួតនៅសល់រយៈពេលមិនយូរប៉ុន្មានក៏ដោយ ប៉ុន្តែនេះជាក្តីរំពឹងទុកមួយសម្រាប់អ្នកគាំទ្រកម្ពុជាផងដែរ។
នៅចាំបានថា ការចូលរួមប្រកួតកីឡាជនពិការអាស៊ាន ២ លើកចុងក្រោយ កីឡាករ កីឡាការិនីជនពិការកម្ពុជា ទទួលបានសមិទ្ធផលជូនជាតិគួរជាទីមោទនៈ។ កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ក្រុមអត្តពលិកជនពិការកម្ពុជាទទួលបានមេដាយចំនួន ២៨ គ្រឿងគឺ មាស ៧ គ្រឿង ប្រាក់ ១០ គ្រឿង និងសំរិទ្ធ ១១ គ្រឿង។ បន្ទាប់មក ពួកគាត់ ទទួលបានមេដាយចំនួន ៧១ គ្រឿង គឺ មាស ៩ គ្រឿង ប្រាក់ ១៨ គ្រឿង និងសំរិទ្ធ ៤៤ គ្រឿង នៅពេលកម្ពុជា ធ្វើម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣។

បើទោះជាពួកគាត់មានពិការភាព ប៉ុន្តែកីឡាករ កីឡាការិនីកម្ពុជាមានសក្តានុពល និងឆន្ទៈខ្ពស់ក្នុងការស្វែងរកឧត្តមភាពជូនជាតិ។ សក្តានុពល និងវីរភាពរបស់ពួកគាត់លើឆាកអន្តរជាតិដែលលើសពីអត្តពលិកធម្មតានេះហើយដែលទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។
ការគាំទ្រ និងលើកទឹកចិត្តរបស់នប្រជាជនកម្ពុជាគឺជាការរួមចំណែកលើកស្ទួយវិស័យកីឡាជនពិការកម្ពុជាឲ្យកាន់តែរីកចម្រើន និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ៕




-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


