កីឡា
ក្រុមបាល់បោះរទេះកម្ពុជា ឈ្នះ ឥណ្ឌា ដោយពិន្ទុ ៧៩-២៩ បង្កើតស្ថិតិឈ្នះលើកទី៤
ក្រុមកីឡាការិនីបាល់បោះរទេះកម្ពុជា បានយកឈ្នះ ក្រុមកីឡារិនីបាល់បោះរទេះឥណ្ឌា ដោយពិន្ទុ ៧៩-២៩ ក្នុងការប្រកួតកីឡាបាល់បោះរទេះជនពិការអាស៊ី-អូសេអានី (The 2025 IWBF Asia Oceania Championship) នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅប្រទេសថៃ។

នេះជាជ័យជម្នះលើកទី៤ សម្រាប់ក្រុមនារីកម្ពុជា បន្ទាប់ពីបានឈ្នះ អ៉ីរ៉ង់ ឡាវ និង ហ្វីលីពីន ប៉ុន្តែបានចាញ់ក្រុមម្ចាស់ផ្ទះថៃ។ សម្រាប់ការឈ្នះ ៤ និងចាញ់ ១ ក្រុមនារីកម្ពុជា ស្ថិតនៅលេខ២ ប្រចាំ Division B។

រហូតដល់ពេលនេះគឺ កម្ពុជា ទទួលបានកៅអីទៅចូលរួមប្រកួតកីឡាជនពិការអាស៊ី 2026 Asian Para Games ឆ្នាំ ២០២៦ នៅប្រទេសជប៉ុន ក្នុងនាមជាក្រុមលេខ ២ ក្នុង Division B។
សូមបញ្ជាក់ថា ក្រុមខ្លាំងនៅ Division A គឺ ជប៉ុន អូស្ត្រាលី និង ចិន ប្រកួតក្នុងវគ្គសន្សំពិន្ទុ ដោយក្រុមទាំង ៣ រង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្វ័យប្រវត្តិ ខណៈ១ក្រុមទៀតគឺជាក្រុមលេខ១ នៅ Division B។
- Division B ៖ អូស្ត្រាលី ជប៉ុន និង ចិន
- Division B ៖ ថៃ កម្ពុជា ឥណ្ឌា ឡាវ អ៊ីរ៉ង់ និងហ្វីលីពីន

លទ្ធផល ៥ ប្រកួតរបស់ កម្ពុជា
- កម្ពុជា បានឈ្នះ អ៉ីរ៉ង់ ដោយពិន្ទុ ៥៨-៤៣
- កម្ពុជា បានឈ្នះ ឡាវ ដោយពិន្ទុ ៦៧-៤០
- កម្ពុជា បានចាញ់ ថៃ ដោយពិន្ទុ ៣៩-៦២
- កម្ពុជា បានឈ្នះ ហ្វីលីពីន ដោយពិន្ទុ ៦៣-១៤
- កម្ពុជា បានឈ្នះ ឥណ្ឌា ដោយពិន្ទុ ៧៩-២៩
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


