កីឡា
ក្រុមបាល់បោះរទេះនារីកម្ពុជា កក់កៅអីកីឡាជនពិការអាស៊ី ២០២៦ ក្រោយឈ្នះ ៤ ប្រកួតនៅជើងឯកអាស៊ី
ក្រុមកីឡាការិនីបាល់បោះរទេះកម្ពុជា បានកក់កៅទៅចូលរួមប្រកួតកីឡាជនពិការអាស៊ី (Asian Para Games) ឆ្នាំ ២០២៦ នៅប្រទេសជប៉ុនហើយ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ២ ប្រចាំកម្រិត Division B ក្នុងការប្រកួតកីឡាបាល់បោះរទេះជនពិការអាស៊ី-អូសេអានី ឆ្នាំ ២០២៥ (The 2025 IWBF Asia Oceania Championship) នៅប្រទេសថៃ ដែលបានបញ្ចប់នៅថ្ងៃទី១៣ ខែវិច្ឆិកា។

ឆ្លងកាត់ការប្រកួតសន្សំពិន្ទុប្រចាំ Division B កម្ពុជា បានឈ្នះ ៤ ប្រកួត គឺឈ្នះ អ៉ីរ៉ង់ ឡាវ ហ្វីលីពីន និង ឥណ្ឌា ប៉ុន្តែបានចាញ់ក្រុមម្ចាស់ផ្ទះថៃ ដូច្នេះស្ថិតនៅលេខ២ ហើយថៃ ឈ្នះទាំង ៥ ប្រកួតស្ថិតនៅលេខ ១ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុម ៣ នៅ Division A គឺ ជប៉ុន ចិន និង អូស្ត្រាលី ដែលឈរចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំង ៣ ក្រុម។

សម្រាប់ការឈ្នះ ៤ និងចាញ់ ១ គឺជាលទ្ធផលល្អបំផុតមិនធ្លាប់មានពីមុនសម្រាប់ក្រុមនារីកម្ពុជាក្នុងការប្រកួតជើងឯកអាស៊ី-អូសេអានី។ ជាពិសេស កម្ពុជា បានយកឈ្នះ អ៉ីរ៉ង់ ដែលពីមុនមិនធ្លាប់ឈ្នះ។

ទោះបីជា កម្ពុជា មិនបានឡើងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ The 2025 IWBF Asia Oceania Championship ប៉ុន្តែក្រុមនារីកម្ពុជាទទួលបានកៅអីទៅចូលរួមប្រកួតកីឡាជនពិការអាស៊ី Asian Para Games ឆ្នាំ ២០២៦ នៅប្រទេសជប៉ុន។

លទ្ធផល ៥ ប្រកួតរបស់ កម្ពុជា
- កម្ពុជា បានឈ្នះ អ៉ីរ៉ង់ ដោយពិន្ទុ ៥៨-៤៣
- កម្ពុជា បានឈ្នះ ឡាវ ដោយពិន្ទុ ៦៧-៤០
- កម្ពុជា បានចាញ់ ថៃ ដោយពិន្ទុ ៣៩-៦២
- កម្ពុជា បានឈ្នះ ហ្វីលីពីន ដោយពិន្ទុ ៦៣-១៤
- កម្ពុជា បានឈ្នះ ឥណ្ឌា ដោយពិន្ទុ ៧៩-២៩
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


