Connect with us

ព័ត៌មានអន្ដរជាតិ

​​អាល្លឺម៉ង់​ថា ​​បទ​ឈប់បាញ់​កម្ពុជា-ថៃ​ ជាក្តីសង្ឃឹម​និង​ជំរុញភាគី​ទាំងពីរបន្តចរចាគ្នា​​

បានផុស

នៅ

​​ក្រោយ​​​​បទ​ឈប់​បាញ់​​​រវា​ង​​​ប្រទេសថៃ​និង​​កម្ពុជា​​​ចូលជាធរមាន ប៉ុន្មានម៉ោង រដ្ឋមន្ត្រី​ការបរទេស​​​​អាល្លឺម៉ង់​ បាន​ចាត់​ទុក​ បទ​​ឈប់បាញ់​នោះ​ ជា​ក្តី​សង្ឃឹម ​បន្ទាប់​ពីការ​ប្រយុទ្ធ​គ្នា​​​​លើក​ទី​​២​រយៈពេល​៣សប្តាហ៍​​ក្នុងឆ្នាំ​​​២០២៥ ដែល​មាន​អន្តរជាតិ​អន្តរាគមន៍​យ៉ាង​ច្រើន​ឲ្យ​ភាគី​ទាំងពីរ​​ងាកទៅ​រក​ការ​ចរចា​ការ​ទូត​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបណ្ឌិត Johann Wadephul រដ្ឋមន្ត្រីការបរទេសសហព័ន្ធអាល្លឺម៉ង់លើបណ្តាញសង្គម X ថា៖«បទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជាផ្តល់ក្តីសង្ឃឹម។ បន្ទាប់ពីអំពើហិង្សាជាច្រើនសប្តាហ៍ វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិសុខ និងស្ថិរភាព ជាពិសេសសម្រាប់ជនភៀសខ្លួនក្នុងស្រុក។ ឥឡូវនេះ វាជារឿងសំខាន់ដែលភាគីទាំងពីរត្រូវប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះជាប់លាប់»។

​កម្ពុជា​​និង​ប្រទេស​ថៃ​​ក្នុង​កិច្ច​ប្រជុំ​​គណៈកម្មាធិការ​​ព្រំដែន​ទូទៅ ដឹកនាំ​ដោយ​​​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេសទាំង​​ពីរ បាន​សម្រេច​​​​នូវ​​បទឈប់​បាញ់​បន្ទាន់​មួយ​កាល​ថ្ងៃទី​​២៧​ បន្ទាប់​ពីការ​ចរចា​​ដ៏​តានតឹង​របស់​លេខាធិការដ្ឋាននៃគណៈកម្មាធិការ​ព្រំដែន​ទូទៅ​​​អស់​រយៈពេល​​៣ថ្ងៃ​។

​បទ​ឈប់បាញ់​ដែល​​​​ដាក់​ឲ្យ​សាកល្បង​​​​រយៈពេល​៧២ម៉ោង​ចាប់​ពី​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃទី​២៧ខែធ្នូ ​គឺ​ជា​ការ​បើក​ផ្លូវ​សម្រាប់​ការ​​អនុវត្តពេញលេញ​​នូវ​​​​​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងកូឡាឡាំពូ ដែលប្រមុខ​រដ្ឋាភិបាល​នៃ​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា ក្រោម​វត្តមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង​ អ្នកសម្របសម្រួល​​របស់​ប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម​។

​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ ក៏​​មិនខុស​ពីមហាអំណាច​​​ផ្សេង​ៗ​​មានសហរដ្ឋអាមេរិក ចិន​ បារាំង អង់គ្លេស​ បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានអាស៊ាន និងក្រុមសង្កេតការណ៍។ ​

លោកបណ្ឌិត Johann Wadephul បាន​លើក​ឡើងថា៖​«តួនាទីរបស់ពួកគេនៅតែមានសារៈសំខាន់ក្នុងការទប់ស្កាត់ការកើតឡើងវិញនៃអំពើហិង្សា។ កិច្ចព្រមព្រៀងបទឈប់បាញ់អាចជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពយូរអង្វែង ដើម្បីសម្រេចបាននូវគោលដៅនេះ ការសន្ទនាត្រូវតែបន្ត»​៕

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម