Connect with us

ព័ត៌មានអន្ដរជាតិ

​ អធិការបតីអាល្លឺម៉ង់ថ្លែងចំៗ ថា សង្គ្រាម​​នៅអ៊ីរ៉ង់​«​ខ្វះមូលដ្ឋានច្បាប់​»​ និង បដិសេធ​ចូលរួម​

បានផុស

នៅ

​​អធិការបតី​អាល្លឺម៉ង់ លោក Friedrich Merz បាន​ប្រកាស​​ជា​សាធារណៈ​ថា​ អាល្លឺម៉ង់​នឹង​មិន​ចូលរួម​​​ក្នុងសង្គ្រាម​នៅអ៊ីរ៉ង់​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង អ៊ីស្រាអែល​នោះទេ ដោយសារ​​តែ​​​សង្គ្រាម​​នេះ​គ្មាន​មូលដ្ឋាន​ច្បាប់​ដែល​អនុញ្ញាត​​ឲ្យ​អាល្លឺម៉ង់​ចូលរួម​។

អធិការបតី​អាល្លឺម៉ង់ លោក Friedrich Merz។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ថ្លែង​រ​បស់​ប្រមុខ​ដឹកនាំ​​អាល្លឺម៉ង់ បាន​កើត​មានឡើង​បន្ទាប់​ពី​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​អំពាវនាវ​​ឲ្យ​ប្រទេស​ក្នុងសម្ត័ន្ធ​មិត្តណាតូ​ជួយ​ និង​​​បង្កើត​សម្ព័ន្ធ​មិត្ត​​ថ្មី​ដើម្បីធានា​សុវត្ថិភាព​ដោយ​​ការ​​អម​ដំណើរ​​នាវាដឹក​ប្រេងតាម​ច្រក​ស​មុទ្រ​ Hormuz ​ដែលគ្រប់​គ្រង​ទាំងស្រុង​​​ដោយ​អ៊ីរ៉ង់​​​​នោះ។​​

​​​​នៅ​ក្នុងសន្និសីទ​សារ​​ព័ត៌មាន​នៅ​អីក្រុង​ប៊ែរឡាំង​​នៅ​ថ្ងៃ​ចន្ទ​​ ​អធិការ​បតី​​​​អាល្លឺម៉ង់ លោក ​Friedrich Merz ​​និយាយថា​៖​​​«យើង​ខ្វះ​​​​ការ​អនុម័ត​​​ពី​អង្គការ​សហប្រជាជាតិ​ សហភាពអឺរ៉ុប​ឬ​ក៏​ អង្គការ​ណាតូ​​ ដែលទាមទារ​​​ស្ថិតនៅ​ក្រោម​ច្បាប់​​​ជាមូលដ្ឋាន»។ ​​​តាមសេចក្តីរាយការណ៍​របស់រ៉យទ័រ​នៅថ្ងៃទី​១៧ខែ​មីនា​នេះ​។

​​​មិនត្រឹមតែ​ប៉ុណ្ណោះទេ ប្រ​មុខ​ដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់​​ បាន​និយាយថា ​​​​អំពើ​ប្រទូស​រ៉ាស​​​ដែល​​​​​កំពុង​កើន​ឡើង​ ​នឹង​បង្ក​​​​ហានិភ័យ​​កាន់តែ​​ធំចំពោះ​តំបន់ ដែល​រហូត​មក​ដល់​ពេល​នេះ​ចំនួន​អ្នកស្លាប់​នៅ​ប្រទេសអ៊ីរ៉ង់​បាន​កើន​ឡើង​រហូដល់​​ប្រមាណ​​១៥០០​នាក់ ខណៈដែលអ៊ីរ៉ង់​បាន​វាយ​ប្រហារ​តប​តវិញ​​​លើ​ប្រទេស​នានា​នៅឈូងសមុទ្រ​​ដែលមានមូល​ដ្ឋាន​ទ័ព​សហរដ្ឋអាមេរិក​។ ​

​តាមសេចក្តីរាយការណ៍​របស់ Al Jazeera ​ប្រទេស​ចំនួន​​១២​ដែល​​​មាន​ប្រជាជនស្លាប់​និង​របួស​​ដោយសារ​តែ​ការ​វាយ​ប្រហារ​​​​​នៅ​មជ្ឈិមបូព៌ា​។ ​

​លោក Merz ​និយាយថា៖​​«​ព្រោះ​ហេតុនោះ​ សង្គ្រាមនេះ​​​​ត្រូវ​តែ​បញ្ចប់​​ឲ្យ​បាន​ឆាប់តាមដែលអាច​ធ្វើទៅបាន ជាមួយ​​​​ផែនការ​និង​យុទ្ធសាស្រ្ត​​​ជាក់លាក់»។ ​​​

​​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ក៏បាន​ព្រលយដែរ​ថា ​​​​មុន​សង្គ្រាម​នេះ​ផ្ទុះ​ឡើង ​​អាល្លឺម៉ង់​មិនត្រូវ​បាន​​​ពិភាក្សា​​​​នោះទេ ហើយ អធិការបតី​បាន​សម្តែង​​​​កា​រគាំទ្រ​​ចំពោះ​ដំណោះស្រាយ​​ការទូត​មិន​មែន​យោធាទេចំពោះ​ជម្លោះ​​បែ​បនេះ​៕​​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម