Connect with us

កីឡា

Ronaldo វ៉ា Messi ក្លាយជា​អ្នក​រកបានលើស ៤០ គ្រាប់ក្នុង ១ ឆ្នាំ ច្រើនជាងគេបំផុត

បានផុស

នៅ

កីឡាករ Cristiano Ronaldo វ៉ាគូប្រជែង Lionel Messi ក្លាយជាកីឡាករបាល់ទាត់ រកបានគ្រាប់បាល់លើស ៤០ គ្រាប់ក្នុងមួយឆ្នាំ ច្រើនលើកជាងគេបំផុត បន្ទាប់ពីរកបានគ្រាប់បាល់ចំនួន ២ គ្រាប់ជួយឱ្យ Al-Nassr យកឈ្នះលើក្រុម Al Akhdoud ៣-០ ក្នុងក្របខណ្ឌលីគកំពូល អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥។

Cristiano Ronaldo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគ្រាប់បាល់ទាំង ២ គ្រាប់នេះ បានធ្វើឲ្យ Ronaldo បង្គ្រាប់គ្រាប់បាល់ទី ៤០ សម្រាប់អាជីពខ្លួនក្នុងឆ្នាំ ២០២៥។ ជាមួយគ្នានេះ កីឡាករវ័យ ៤០ ឆ្នាំ បានបំបែកកំណត់ត្រា ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលអាចរកបានគ្រាប់បាល់លើស ៤០ គ្រាប់ក្នុងរយៈពេល ១៤ ឆ្នាំផ្សេងៗគ្នា ដោយរកបាននៅឆ្នាំ ២០១០ ២០១១ ២០១២ ២០១៣ ២០១៤ ២០១៥ ២០១៦ ២០១៧ ២០១៨ ២០២០ ២០២១ ២០២៣ ២០២៤ និង ២០២៥។

ដោយឡែកខ្សែប្រយុទ្ធ Inter Miami កីឡាករ Leo Messi វិញសម្រេចបានកំណត់ត្រានេះចំនួន ១៣ ដង ដោយនៅក្រោម Ronaldo ១ លើក។ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ៣៨ ឆ្នាំ ធ្វើបាននៅឆ្នាំ ២០០៩ ២០១០ ២០១១ ២០១២ ២០១៣ ២០១៤ ២០១៥ ២០១៦ ២០១៧ ២០១៨ ២០១៩ ២០២១ ២០២៥។

កីឡាករ Leo Messi

គួរឱ្យដឹង ថា នៅសតវត្សទី ២១ នេះ មានតែ Ronaldo និង Messi ប៉ុណ្ណោះ ដែលអាចរកបានគ្រាប់បាល់លើស ៤០ គ្រាប់ក្នុងមួយឆ្នាំ បានលើស ១០ ដង ខណៈ Robert Lewandowski ឈរនៅលំដាប់ទី ៣ ធ្វើបានចំនួន ៨ លើក៕

Robert Lewandowski

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Times Now

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម