កីឡា
Ronaldo បំបែកកំណត់ត្រាធំ ១ គ្មាននរណាធ្វើបានដូច ក្រោយស៊ុតមួយគ្រាប់យប់មិញ
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំបែកកំណត់ត្រាធំមួយនៅក្នុងអាជីព បន្ទាប់ពីស៊ុតបញ្ចូលទី ១ គ្រាប់នៅក្នុងការប្រកួតក្រុម Al-Nassr យកឈ្នះក្រុម Al-Shabab ៤-២ យប់មិញ ដោយក្លាយជាកីឡាករដំបូងគេ ដែលអាចរកបានលើស ១០០ គ្រាប់ នៅក្នុងលីគចំនួន ៣ ផ្សេងគ្នា។

នៅក្នុងការប្រកួតសប្តាហ៍ទី ៣២ នៃលីគកំពូល អារ៉ាប៉ីសាអ៊ូឌីត (SPL) កីឡាករ Ronaldo បានស៊ុតបញ្ចូលទីមួយគ្រាប់ ជួយឱ្យ Al-Nassr យកឈ្នះក្រុម Al-Shabab ក្នុងលទ្ធផល ៤-២។ ជ័យជម្នះនេះ បានធ្វើឱ្យ Al-Nassr កំពុងមានភាគរយខ្ពស់ ក្នុងឈ្នះពានលីគ SPL នៅរដូវកាលនេះ បន្ទាប់ពីនាំមុខពិន្ទុក្រុមលេខ ២ Al-Hilal ៥ ពិន្ទុ។
ជុំវិញគ្រាប់បាល់ ១ គ្រាប់នេះផងដែរ បានធ្វើឱ្យ Ronaldo រកបានគ្រាប់បាល់ទី ១០០ គ្រាប់ឱ្យ Al-Nassr សម្រាប់ការប្រកួតក្នុងលីគ SPL បន្ទាប់ពីលេងបាន ១០៥ ប្រកួតក្នុងរយៈពេល ៤ រដូវកាល។ ស្ថិតិនេះ បានធ្វើឱ្យ Ronaldo ក្លាយជាកីឡាករតែម្នាក់គត់នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលអាចរកបានច្រើនជាង ១០០ គ្រាប់ក្នុងលីគចំនួន ៣ ផ្សេងគ្នា។

អំឡុងពេលលេងនៅ Real Madrid ៩ រដូវកាល ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤១ ឆ្នាំរកបាន ៣១១ គ្រាប់នៅលីគកំពូល អេស្ប៉ាញ La Liga ពីការលេង ២៩២ ប្រកួត។ ចំណែកពេលលេងនៅ Man United ២ លើក ដោយលើកទី ១ ពីឆ្នាំ ២០០៣ ដល់ ២០០៩ និងលើកទី ២ ពី ២០២១ ដល់ ២០២២ កីឡាកររកបាន ១០១ គ្រាប់នៅលីគកំពូល អង់គ្លេស Premier League បន្ទាប់ពីលេងបាន ២៣៦ គ្រាប់។

នៅក្នុងអាជីពរបស់ Ronaldo គឺធ្លាប់លេងនៅក្លិបក្នុងលីគចំនួន ៥ ផ្សេងគ្នា ប៉ុន្តែក្លិបក្នុងលីគ ២ ទៀត គឺ Ronaldo មិនអាចរកបានដល់ ១០០ គ្រាប់បានទេ ដោយអំឡុងពេលលេង Sporting ក្នុងលីគកំពូល ព័រទុយហ្គាល់ គាត់រកបាន ៣ គ្រាប់ពីការលេង ២៥ ប្រកួត និងនៅ Juventus ក្នុងលីគ Serie A រកបាន ៨១ គ្រាប់ ពីការលេង ៩៨ ប្រកួត។
គួរបញ្ជាក់ ថា Ronaldo បច្ចុប្បន្នកំពុងឈរជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយបូកបញ្ចូលគ្រាប់បាល់សរុបគ្រប់កម្មវិធីចំនួន ៩៧១ គ្រាប់៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ BOLA VIP
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


