Connect with us

កីឡា

Ronaldo ទទួលបានប្រាក់លើកទឹកចិត្តបន្ថែមរាប់​លានដុល្លារ ក្រោយជួយ Al-Nassr ឈ្នះជើងឯក​លីគ SPL

បានផុស

នៅ

ខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបានប្រាក់លើកទឹកចិត្តបន្ថែមរាប់លានដុល្លារអាមេរិក ក្រោយជួយឱ្យក្រុម Al-Nassr ឈ្នះជើងឯកលីគកំពូល អារ៉ាប៉ីសាអ៊ូឌីត (Saudi Pro League) រដូវកាល ២០២៥-២០២៦ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ronaldo បានសម្រេចគោលដៅជួយក្រុម Al-Nassr ឈ្នះជើងឯកលីគ SPL រដូវកាលនេះ ដែលជាពានផ្លូវការលើកដំបូងរបស់គាត់ជាមួយក្រុមអ្នកមាន អារ៉ាប៉ីសាអ៊ូឌីត បន្ទាប់ពីចូលរួមតាំងពីឆ្នាំ ២០២៣។

នៅក្នុងការប្រកួតសប្តាហ៍ទី ៣៤ ទល់នឹងក្រុម Damac ដែលជាការប្រកួតចុងក្រោយរដូវកាលនេះ Ronaldo បានរួមចំណែកស៊ុត ២ គ្រាប់ ជួយឱ្យ Al-Nassr យកឈ្នះក្នុងលទ្ធផល ៤-១។

ជ័យជម្នះដ៏ធំធេងនេះ បានធ្វើឱ្យក្រុម Al-Nassr កក់ក្តៅ ដើម្បីគ្រងជើងលីគកំពូល អារ៉ាប៉ីសាអ៊ូឌីត រដូវកាលនេះ បន្ទាប់ពីរកបានពិន្ទុសរុប ៨៦ ពិន្ទុ ដោយបានវ៉ាពិន្ទុក្រុមលេខ ២ Al-Hilal ២ ពិន្ទុ ដែលមាន ៨៤ ពិន្ទុនៅក្នុងដៃ។

ក្រឡេកមកមើល Ronaldo វិញ បន្ទាប់ពីជួយឱ្យ Al-Nassr ឈ្នះពានលីគ SPL រដូវកាលនេះ កីឡាករទទួលបានអត្ថប្រយោជន៍ តាមរយៈប្រាក់លើកទឹកចិត្តបន្ថែមយ៉ាងច្រើនរហូតដល់ទៅ ៨ លានដុល្លារអាមេរិក។ ប្រាក់ឧបត្ថម្ភ ៨ លានដុល្លារនេះ ក្រោយជួយឱ្យ Al-Nassr លើកពានលីគនេះ គឺត្រូវបានចងនៅក្នុងកិច្ចសន្យា ពេលដែលកីឡាករបន្តកុងត្រាថ្មីជាមួយ Al-Nassr កាលពីរដូវក្តៅឆ្នាំ ២០២៥ កន្លងទៅ។

គួរបញ្ជាក់ផងដែរ ថា ទឹកប្រាក់ចំនួន ៨ លានដុល្លារនេះ គ្រាន់តែជាប្រាក់លើកទឹកចិត្តប៉ុណ្ណោះ។ ចំណែកប្រាក់ឈ្នួលគោលរបស់ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤១ ឆ្នាំវិញ គឺទទួលបានលើស ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Bolavip

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម