កីឡា
Messi ទិញក្លិបមួយនៅ អេស្ប៉ាញ ជាអតីតក្លិបយុវជនរបស់ Alba, David Raya, Gerard Martin
ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ៨ សម័យ កីឡាករ Lionel Messi ត្រូវបានប្រកាសជាផ្លូវការ អំពីការទិញយកក្លិប UE Cornellà នៃលីគ អេស្ប៉ាញ លំដាប់ទី ៥ មកគ្រប់គ្រងទាំងស្រុង ១០០%។

ក្លិប UE Cornellà ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥១ ដោយប្រវត្តិសាស្ត្ររបស់ក្លិបនេះ បានឡើងខ្ពស់បំផុត ស្ថិតនៅលីគលំដាប់ទី ៣ របស់ អេស្ប៉ាញ។ ក្លិបមានមូលដ្ឋាននៅតំបន់ កាតាឡាន់ មួយនេះ ត្រូវបានគេដឹង ថា មានប្រព័ន្ធបណ្តុះបណ្តាលយុវជនល្អ និងមានគុណភាពខ្ពស់។ ជាក់ស្តែង ពួកគេបានផលិតកីឡាករលំដាប់កំពូលៗជាច្រើន ដូចជា David Raya, Jordi Alba, Gerard Martin, Javi Puado, Keita Baldé, Aitor Ruibal និង Ilie Sánchez ជាដើម។

ការវិនិយោគរបស់ Messi ពេលនេះ គឺស្របទៅនឹងផែនការរបស់គាត់ ដែលចង់អភិវឌ្ឍលើថ្នាលយុវជន ដូចគម្រោងរបស់គាត់កន្លងមក ដែលគ្រោងបង្កើតពានយុវជន Messi Cup។ ការមកដល់របស់ខ្សែប្រយុទ្ធ Inter Miami វ័យ ៣៨ ឆ្នាំ បានបើកទំព័រថ្មីមួយសម្រាប់ក្លិប UE Cornellà ដែលមានគោលបំណងអភិវឌ្ឍទាំងផ្នែកកីឡា និងរចនាសម្ព័ន្ធក្លិប ជាមួយនឹងយុទ្ធសាស្ត្រយូរអង្វែង ដែលផ្អែកលើមហិច្ឆតា ស្ថិរភាព និងការតភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន។
គួរឱ្យដឹង ថា ក្លិប UE Cornell គឺជាក្លិបទី ២ ដែល Messi បានទិញយកមកគ្រប់គ្រង បន្ទាប់ពីក្លិបដំបូង ដែលគាត់បានចូលហ៊ុនគ្នាទិញយកក្លិប Deportivo LSM នៃលីគទី ៤ អ៊ុយរូហ្គាយ ជាមួយនឹងមិត្តរួមក្រុម Luis Suarez៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ គេហទំព័រក្លិប UE Cornellà
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


