កីឡា
សេដ្ឋីកីឡា Ronaldo ឈរជាអត្តពលិករកបានប្រាក់ចំណូលច្រើនជាងគេបំផុត ៤ ឆ្នាំជាប់គ្នា
ខ្សែប្រយុទ្ធរបស់ក្រុម Al-Nassr កីឡាករ Cristiano Ronaldo បានជាប់ជាអត្តពលិករកបានប្រាក់ចំណូលច្រើនជាងគេបំផុតនៅឆ្នាំ ២០២៦ នេះ ដែលជាកំណត់ត្រា ៤ ឆ្នាំជាប់គ្នា។

ចាប់តាំងពី Ronaldo ផ្លាស់មកកាន់ក្លិប Al-Nassr កាលពីឆ្នាំ ២០២៣ គឺគ្មានកីឡាករណាម្នាក់អាចរកប្រាក់ចំណូលបានលើសខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤១ ឆ្នាំរូបនេះឡើយ។
កាលពីរដូវកាលក្តៅឆ្នាំ ២០២៥ កន្លងទៅ Ronaldo ទើបតែបន្តកិច្ចសន្យាថ្មីជាមួយក្លិបជើងឯកលីគកំពូល អារ៉ាប៉ីសាអ៊ូឌីត ២ ឆ្នាំបន្ថែមទៀត ដែលធ្វើឱ្យគាត់រកបានថ្លៃនឿយហត់ច្រើនជាង ២០០ លានដុល្លារអាមេរិកក្នុង ១ ឆ្នាំ។
យោងតាមទស្សនាវដ្តី Forbes បានបង្ហាញ ថា នៅឆ្នាំ ២០២៦ Ronaldo គឺជាអត្តពលិក ដែលមានប្រាក់ពលកម្មច្រើនជាងគេកីឡាករណាទាំងអស់ ពោលគឺរកបាន ៣០០ លានដុល្លារអាមេរិក។

ចំនួននេះ បានលើសអ្នកឈរលំដាប់លេខ ២ គឺកីឡាករប្រដាល់សកលសញ្ជាតិ ម៉ិកស៉ិក Canelo Alvarez ដោយរកបាន ១៧០ លានដុល្លារអាមេរិក និង Messi ឈរលេខ ៣ រកបាន ១៤០ លានដុល្លារអាមេរិក។
គួរបញ្ជាក់ជាថ្មី ថា នេះជាលើកដំបូងហើយ ដែល Ronaldo កាន់កំណត់ត្រាឈរជាអត្តពលិករកបានប្រាក់ចំណូលច្រើនជាងគេ ៤ ឆ្នាំជាប់គ្នាបែបនេះ។ ក្រឡេកទៅកាន់ ៣ ឆ្នាំមុន គឺឆ្នាំ ២០២៣ រកបាន ១៣៦ លានដុល្លារអាមេរិក, ឆ្នាំ ២០២៤ រកបាន ២៦០ លានដុល្លារអាមេរិក និង ២០២៥ រកបាន ២៧៥ លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Forbes
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


