សេដ្ឋកិច្ច
ហាងឆេងមាសដាំក្បាលចុះជាង ២០០ ដុល្លារ បន្ទាប់ពីលទ្ធផលកិច្ចប្រជុំ ត្រាំ-ហ្សេឡេនស្គី
តម្លៃហាងឆេងមាសបានដាំក្បាលចុះជាង ២០០ ដុល្លារ ដែលស្ថិតក្នុងតម្លៃ ៥២៦០ ដុល្លារ ក្នុងមួយតម្លឹងនៅថ្ងៃអង្គារនេះ បន្ទាប់ពីមានកិច្ចប្រជុំស្ដីពីផែនការសន្តិភាពរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានប្រាប់ឱ្យដឹងថា កម្រិតនៃការសម្រេចបានលទ្ធផលកិច្ចប្រជុំប្រមាណ ៦០ ទៅ ៧០ ភាគរយ ក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
លោក ហ្សេឡេនស្គី មានឆន្ទៈ ក្នុងការបញ្ចប់សង្គ្រាមឱ្យបានឆាប់ ប៉ុន្តែនៅតំបន់ខ្លះ លោកចង់ឱ្យមានការវែកញែកច្បាស់លាស់ក្នុងការកាត់ទឹកដីមួយចំនួន ឬក៏មិនចង់ឱ្យទៅរុស្ស៊ី។
បើតាមលោក ឡុង សំណាង លទ្ធផលនៃកិច្ចប្រជុំនេះ ភាគរយច្រើនក្នុងការចង់បញ្ចប់ ដែលធ្វើឱ្យតម្លៃហាងឆេងមាសមានការធ្លាក់ចុះ ដោយវិនិយោគិនជាច្រើនមើលឃើញថា ប្រសិនបើចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមាសនឹងមានការធ្លាក់ចុះ ដោយពួកគាត់សម្រុកលក់ចេញ។

គិតត្រឹមម៉ោង ៩៖០០ ព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ តម្លៃមាសក្នុងស្រុកលក់ចេញ ៥២៨ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


