Connect with us

អាជីព

គន្លឹះ ៦ យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ល្អ​នៅ​កន្លែង​ធ្វើការ ​ប្រកបដោយ​ជោគជ័យ

បានផុស

នៅ

ស្ទើរតែ​គ្រប់គ្នា​ មាន​សមត្ថភាព​ទទួល​យក​តួនាទី​ដឹកនាំនៅ​កន្លែង​ការងារ។ ប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា​រលូន​ទៅមុខ​ បើ​សិន​អ្នក​មិន​មាន​ជំនាញ​គ្រប់គ្រាន់ សម្រាប់​ដឹកនាំ​ក្រុម។

ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ជោគជ័យ​ម្នាក់​ នៅ​កន្លែង​ធ្វើការ​ នេះ​ជា​គន្លឹះ ៦ យ៉ាង​ដើម្បី​ជួយ​អ្នក ៖

១. រៀន​ពី​ការ​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ប្រសិទ្ធភាព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ក្រុម ត្រូវ​ដឹង​ពី​របៀប​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ប្រសិទ្ធភាព។ នេះ​មានន័យថា អ្នក​ត្រូវ​ធ្វើ​សកម្មភាព​ច្រើន​ជាង​ចេញ​តែ​បញ្ជា​ទៅ​ក្រុម។ ត្រូវ​មាន​សមត្ថភាព​គិត​មុន​ពេល​និយាយ ហើយ​ត្រូវ​ប្រាកដ​ថា​ មនុស្ស​អាច​យល់​សារ​របស់​អ្នក។

អ្នក​ក៏​ត្រូវ​រៀន​ពី​របៀប​ស្ដាប់​នូវ​អ្វី​ដែល​សមាជិក​ក្រុម​កំពុង​និយាយ ហើយ​អាច​គ្រប់គ្រងនិង​ការពារ​ជម្លោះ​ រវាង​សមាជិក​ក្រុម​និង​ក្រុម រួម​ទាំង​ការ​គ្រប់គ្រង​របស់​អ្នក (ដែល​រួម​បញ្ចូល​ទាំង​អ្នក​ផង) ។

២. សរសើរ​សមាជិក​ក្រុម​នីមួយៗ

វា​មិន​គ្រប់គ្រាន់​ទេ​ បើ​អ្នក​សរសើរ​ក្រុម​របស់​អ្នក​ចំពោះ​ការងារ​ដែល​ធ្វើ​បាន​ល្អ។ ប្រការ​ដែរ​សំខាន់​ត្រូវ​សរសើរ​សមាជិក​ក្រុម​នីមួយៗ ​ចំពោះ​ការ​ចូលរួម​ចំណែក​ផ្ទាល់ខ្លួន ​របស់​ពួកគេ​ចំពោះ​គម្រោង​ក្នុង​ក្រុម។ ត្រូវ​ប្រាកដ​ថា​ ការ​សរសើរ​របស់​អ្នក​គឺ​ចេញ​ពី​ចិត្ត​ពិតប្រាកដ។

. បង្កើត​ការ​ប្រកួតប្រជែង

អ្នកដឹកនាំ​ជោគជ័យ ​ត្រូវ​ដឹង​ពី​វិធី​ប្រកួតប្រជែង​ជាមួយ​មិត្ត​រួម​ការងារ​ក្នុង​ក្រុម ​ហើយ​ធ្វើឲ្យពួកគេ​រិត​តែ​​ធ្វើ​ការ​កាន់​តែ​ខ្លាំង។ ពួកគេ​កាន់​តែ​ប្រកួតប្រជែង​ជាមួយ​សមាជិក​ក្រុម​ របស់​ពួកគេ​កាន់​តែ​ច្រើន សមាជិក​ក្រុម​នឹង​កាន់​តែ​រឹងមាំ​ជាង​មុន។

តែ​ត្រូវ​ប្រាកដ​ថា ​អ្នក​ដឹង​ពី​របៀប​ប្រកួតប្រជែង​ជាមួយ​ពួកគេ​ ដោយ​មិន​ចាំបាច់​ធ្វើ​​ឲ្យ​ពួកគេ​ធ្វើ​ហួសហេតុ​ពេក​ មិន​ធ្វើ​ឲ្យពួកគេ​លំបាក​ពេក​ ឬ​ឈឺចាប់​ដោយ​ចេតនា​ណាមួយ។

. រៀន​ពី​របៀប​ធ្វើការ​សម្រេចចិត្ត

រឿង​សំខាន់​មួយ​ដែល​ប្រធាន​ក្រុម​ត្រូវ​ធ្វើ​ គឺ​អាច​ធ្វើការ​សម្រេចចិត្ត​ភ្លាមៗ។ ពេល​មិន​សប្បាយ​ចិត្ត​កុំ​ធ្វើ​ការ​សម្រេចចិត្ត វា​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យក្រុមហ៊ុន​ឈឺចាប់​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​អ្នក​ឈឺចាប់​ផង​ដែរ។ អ្នក​ត្រូវ​ធ្វើ​ជា​ម្ចាស់​សិល្បៈ​នៃ​នយោបាយ ក្នុងរឿងអស់នេះ​ និង​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់​រឿង។

៥. ចូលរួម​ជាមួយ​អ្នកដទៃ

អ្នក​នឹង​ត្រូវ​រៀន​ពី​របៀប​ចូលរួម​ជាមួយ​អ្នក​ដទៃ ​ដើម្បី​ធ្វើ​ឱ្យ​ក្រុម​របស់​អ្នក​មាន​ផលិតភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ប្រសិនបើ​មាន​ការ​ផ្លាស់ប្ដូរ ​ចូរ​ប្រាប់​ក្រុម​របស់​អ្នក​ឲ្យ​ដឹង​ផង ​កុំ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា ​អ្នក​មើល​រំលង​គេ។

. ចេះ​បែងចែក​ទេពកោសល្យ

អ្នកដឹកនាំ​ល្អ​ ស្គាល់​បុគ្គលិក​និង​ទេពកោសល្យ​របស់​ពួកគេ ​និង​វិធី​ប្រើប្រាស់​ទេពកោសល្យ​ទាំង​នោះ។ ពួកគេ​ដឹង​ច្បាស់​ពី​របៀប​នាំ​យក​អ្វី​ដែល​ល្អ​បំផុត​ ឲ្យ​បុគ្គលិក​របស់​ពួកគេ ​និង​កន្លែង​ដែល​ពួកគេ​គួរ​តែ​ស្ថិតនៅ​ ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​កន្លែង​ការងារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ពូកែ​ស្ដាប់ ជា​ចរិត​មេដឹកនាំ! ៧ចំណុច​បង្កើន​សមត្ថភាព​ស្ដាប់

ចុចអាន៖ទាំង​បុគ្គលិក ទាំង​អ្នក​គ្រប់គ្រង បើ​ចង់​ជោគជ័យ ត្រូវ​ចេះ​តិចនិក​គ្រប់គ្រង​ពេលវេលា​ធ្វើការ​ទាំង​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ហ្សេលេនស្គី ជំរុញឲ្យ ត្រាំ បង្កើនការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៧ នាទីutes មុន

កម្មវិធីតស់ៗលេងទឹកនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រៀមពាងទឹកជាច្រើន សម្រាប់ផ្ដល់ការត្រជាក់ត្រជុំដល់អ្នកទេសចរ

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋបាលរាជធានី កំពុងរៀបចំសង្ក្រាន្តវត្តភ្នំ និងតុបតែងលម្អសោភ័ណភាព តាមទីកន្លែងសាធារណៈសំខាន់ៗ ក្នុងរាជធានី

ព័ត៌មានជាតិ១៧ នាទីutes មុន

ផ្លូវ​ប្រប​មាត់​ទន្លេ​ភូមិសាស្ត្រស្រុកព្រែកប្រសព្វ ក្រាលកៅស៊ូ សម្រេចបានប្រមាណ ៥៥%

ព័ត៌មានជាតិ១៨ នាទីutes មុន

ស្នាដៃគំនូរ«ពណ៌នៃដួងព្រលឹងខ្មែរ»របស់វិចិត្រករ នូ សារី នឹងដាក់បង្ហាញនៅប្រទេសបារាំង

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

Sokha Hotels

ព័ត៌មានពេញនិយម