អាជីព
ពូកែស្ដាប់ ជាចរិតមេដឹកនាំ! ៧ចំណុចបង្កើនសមត្ថភាពស្ដាប់
ឆ្ងល់ទេថា អ្នកខ្លះស្ដាប់ច្រើននោះច្រើន តែហាក់មិនចាប់អ្វីមិនបានសោះ? នៅទីនេះយើងមានវិធីដើម្បីឲ្យការស្ដាប់មានប្រសិទ្ធភាព ដោយមិនចំណាយពេលឥតប្រយោជន៍។
មើលមុខនិងសម្លឹងភ្នែកឲ្យចំ
នៅក្នុងវប្បធម៌លោកខាងលិច ការសម្លឹងភ្នែកចំត្រូវបានគេចាត់ទុកថាជាគ្រឿងផ្សំមូលដ្ឋានដ៏សំខាន់មួយនៃទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។ ពេលនិយាយគ្នាពួកគេ ចាំបាច់ត្រូវតែមើលមុខគ្នា។ ដូចគ្នាដែរយើងគួរធ្វើបែបនេះ ព្រោះវាបញ្ជាក់ពីការយកចិត្តទុកដាក់និងភាពក្លាហានរបស់យើង។
បើកចំហរចិត្ត
ក្លាយជាអ្នកស្តាប់ល្អដោយកុំវិនិច្ឆ័យអ្នកដទៃ ឬរិះគន់ផ្លូវចិត្តគេឲ្យសោះ។ ប្រសិនបើយើងនិយាយអ្វីដែលយើងមិនពេញចិត្តភ្លាមៗ វាអាចនាំឲ្យអ្នកនិយាយរំជួលចិត្ត ឬមានអារម្មណ៍តក់ស្លុត និងគ្មានសមាធិបន្តការនិយាយទៀត។ គួររៀនបើកចំហរចិត្តឲ្យទូលាយទទួលយកគំនិតពួកគេ ដោយកុំងាយវិនិច្ឆ័យលឿនពេក។
ព្យាយាមស្រមៃនូវអ្វីដែលអ្នកនិយាយកំពុងបង្ហាញ
បើកចិត្តទទួលព័ត៌មានដែលអ្នកនិយាយកំពុងបង្ហាញ តាមរយៈពាក្យរបស់ពួកគេដោយស្រមៃជារូបភាពផ្សេងៗតាមដែលអាចធ្វើបាន។ មិនថារូបភាពអ្វីទេ ឲ្យតែយើងយល់ថាទាក់ទងនឹងប្រធានបទដែលកំពុងស្ដាប់ នោះចូរឲ្យខួរក្បាលស្រមៃទាំងអស់ ដើម្បីឲ្យយើងចងចាំការនិយាយនោះបានល្អ។
កុំរំខាន និងដាក់ដំណោះស្រាយ
ពេលកំពុងស្ដាប់ យើងគួរចៀសវាងកុំខ្សិបខ្សៀវលឹបល ជជែកគ្នា ឬសើចក្អាកក្អាយដែលបង្កបរិយាកាសមិនល្អដល់ជំនួប ឬអ្នកនិយាយ។ ក្រៅពីនោះការបដិសេធភ្លាមៗ និងដាក់ដំណោះសា្រយឲ្យគេភ្លាមៗក៏មិនគួរធ្វើដែរ ខណៈដែលពួកគេនិយាយមិនទាន់ចប់។
រង់ចាំអ្នកនិយាយផ្អាកសិន ចាំសួរសំណួរ
នៅពេលដែលយើងមិនយល់អ្វីមួយ យើងគួរតែស្នើសុំឱ្យអ្នកនិយាយពន្យល់បន្ថែម។ ប៉ុន្តែជាជាងការរំខាននាំឲ្យកាត់ចង្វាក់អ្នកនិយាយ យើងគួររង់ចាំរហូតដល់អ្នកនិយាយឈប់ជាមុនសិន ចាំសួរពួកគេ។
ព្យាយាមដាក់អារម្មណ៍ជាមួយអ្នកនិយាយ
អ្នកនិយាយទូទៅតែងផ្លាស់ប្ដូររលកសំឡេងនៃការនិយាយ ក៏ដូចជាបង្ហាញអារម្មណ៍ពីក្នុងប្រធានបទរបស់ខ្លួនចំពោះអ្នកស្ដាប់។ ហេតុនេះពេលនិយាយពួកគេរមែងបញ្ចេញអារម្មណ៍ដូចជា រីករាយ តក់ស្លុត សោកសៅ យំយែកជាដើម។ ដូច្នេះយើងគួរបញ្ចូលខ្លួននិងអារម្មណ៍ទៅតាមសាច់រឿងទាំងនោះដែរ។
បញ្ចេញមតិយោបល់ទៅអ្នកនិយាយ
ចុងក្រោយ យើងអាចបង្ហាញអ្វីដែលយើងយល់លើប្រធានបទ ដោយឆ្លុះបញ្ចាំងពីអារម្មណ៍របស់យើងទៅកាន់អ្នកនិយាយដោយស្មោះក្នុងន័យកែលម្អ និងប្រាកដថាមិនរិះគន់ជាន់ពន្លិចគេ។ ការបញ្ចេញយោបល់ជាការល្អដើម្បីបញ្ជាក់ថា យើងស្ដាប់បានល្អនិងចង់ភាពល្អប្រើបន្ថែមទៀតនៅពេលក្រោយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ