Connect with us

ព័ត៌មានជាតិ

ត្រីរាជមួយក្បាលប្រវែង ១៨៦ សង់ទីម៉ែត្រ ពលរដ្ឋ​នេសាទបាន ​លែងចូលទន្លេមេគង្គវិញ

បានផុស

នៅ

ត្រីរាជមួយក្បាលមានប្រវែង ១៨៦ សង់ទីម៉ែត្រ ទម្ងន់ ៦៣ គីឡូក្រាម ត្រូវ​បាន​មន្រ្តី​ជលផល​ខេត្តកំពង់ចាម​លែង​ចូលទន្លេវិញ ក្រោយពលរដ្ឋ​នេសាទបាន។

កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ដឹក​នាំកម្លាំងរដ្ឋបាលជលផលកំពង់ចាម កំណត់​អត្តសញ្ញាណត្រីរាជមួយក្បាលដែលប្រជាពលរដ្ឋនេសាទបាននៅ​ត្រង់ចំណុចភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រីរាជមួយក្បាលនេះភេទញី មានប្រវែង ១៨៦ សង់ទីម៉ែត្រ ទម្ងន់ ៦៣ គីឡូក្រាម និងមានពាក់ស្លាករដ្ឋបាលជលផល លេខ​កូដ ០៣៩។

លោក ទឹម បូរក្ស អំពាវនាវដល់ប្រជានេសាទទាំងអស់បើនេសាទបានត្រីប្រភេទកម្រដូចជា ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ មេត្តាជូនដំណឹងមកខណ្ឌរដ្ឋបាលជលផលខេត្ត ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមការងារមកលែងតាមបច្ចេកទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម