ព័ត៌មានជាតិ
ក្រសួងកសិកម្ម អំពាវនាវពលរដ្ឋកុំដកផ្កាថ្មចេញពីដែនសមុទ្រ ធ្វើឱ្យប៉ះពាល់ដល់ការអភិរក្សជីវៈចម្រុះ
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារអភិរក្សជលផល កញ្ញា អ៊ឹម រចនា បានអំពាវនាវដល់ពលរដ្ឋជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅដែនសមុទ្រ កុំដកផ្កាថ្មចេញពីដែនទឹកធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិរក្សជីវៈចម្រុះនៅបាតសមុទ្រ។ ទន្ទឹមនេះ អំពាវនាវដល់គ្រប់ភាគីទាំងអស់ ចូលរួមថែរក្សាឱ្យបានគង់វង្ស និងគាំទ្រការពារជីវៈសមុទ្ររបស់យើងទាំងអស់គ្នា ដើម្បីថែរក្សាធនធានធម្មជាតិដ៏កម្រនេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា អ៊ឹម រចនា និងអាជ្ញាធរមូលដ្ឋាននៃឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានប្រទះឃើញភ្ញៀវទេសចរមួយចំនួនដែលមកលេងកម្សាន្តនៅដែនសមុទ្រ បានដកយកនូវធានធានធម្មជាតិបាត
សមុទ្រ គឺផ្កាថ្ម យកឡើងមកលើគោក ដើម្បីទុកធ្វើជាវត្ថុអនុស្សាវរីយ៍។
យ៉ាងណាមិញ ក្រោយមានការណែនាំពី លោក ស៊ន ស្រិញ មេឃុំស្តីទីនៃរដ្ឋបាលឃុំកោះស្តេច ស្រុកគិរីសាគរ ភ្ញៀវទេសចរ បានប្រគល់ជូនមន្រ្តីដើម្បីព្រលែងចូលក្នុងទឹកសមុទ្រវិញ។ លោកបញ្ជាក់ថា៖«ផ្កាថ្មមានសារៈសំខាន់ណាស់ នៅក្នុងធនធានធម្មជាតិជីវៈចម្រុះបាតសមុទ្រ ព្រោះវាផ្តល់ជម្រក ពងកូន ដល់មច្ឆជាតិ»។ លោកបានអះអាងថា ជាទូទៅ រដ្ឋបាលឃុំកោះស្តេច តែងតែផ្សព្វផ្សាយ ទៅកាន់សហគមន៍នេសាទ ឱ្យបន្តផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរជាតិ-អន្តរជាតិ អំពីបំរាម ហាមដកផ្កាថ្មចេញពីទឹកសមុទ្រដើម្បីចូលរូមថែរក្សាពារទាំងអស់គ្នា។
សូមជម្រាបថា ផ្កាថ្មជាទីជម្រកដ៏សំខាន់សម្រាប់ជីវិតសត្វសមុទ្ររាប់ពាន់ប្រភេទ និងផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ។ វាជួយការពារជីវៈចម្រុះរាប់ពាន់ប្រភេទនៅក្រោមសមុទ្រ គាំទ្រសេដ្ឋកិច្ចក្នុងតំបន់ ពិសេសអេកូទេសចរណ៍ និងសហគមន៍នេសាទសមុទ្រក្នុងប្រទេសកម្ពុជា ក៏ដូចជាជំរុញដល់ការយល់ដឹងផ្នែកវិទ្យាសាស្រ្ដ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


