ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថាការធានារ៉ាប់រងលើការដឹកជញ្ជូនខ្ពស់ធ្វើឱ្យប៉ះពាល់ដល់តម្លៃអង្ករកម្ពុជា
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានឱ្យដឹងថាបញ្ហាមួយក្រៅពីថ្លៃដើមផលិតដែលធ្វើឱ្យតម្លៃអង្ករកម្ពុជាលើទីផ្សារអន្តរជាតិពិបាកប្រកួតប្រជែងជាមួយប្រទេសផ្សេងនោះគឺតម្លៃធានារ៉ាប់រងលើការដឹកជញ្ជូនចេញពីកម្ពុជាដែលធ្វើឱ្យតម្លៃអង្ករកម្ពុជាលើទីផ្សារអន្តរជាតិថ្លៃលើសពីប្រទេសប្រកួតប្រជែងជាមធ្យមប្រមាណ៥០ដុល្លារក្នុងមួយតោន។

លើកឡើងក្នងវេទិកាតុមូលនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា លោក ប៉ែន សុវិជាតិ បានថ្លែងថា៖ «យើងត្រូវប្រកួតប្រជែងជាមួយវៀតណាមដែលឯកឧត្តម ឃឹម ហ្វីណង់ ថាថ្លៃជាងគេ ៥០ ឬ៤០ដុល្លារនោះ។ ហើយខ្ញុំសូមជម្រាបថាថ្លៃជាំងគេនោះគឺមកពីអ្វី? ថ្លៃ ធានារ៉ាប់រង បងចន្ទីនិយាយច្បាស់ណាស់ថាថ្លៃធានារ៉ាប់រងវាថ្លៃ ឱ្យតែឮថាដឹកចេញពីខ្មែរលេងពួយឯងលើសហ្នឹងតែម្ដង»។
លោកក៏បានបន្ថែមផងដែរថា បញ្ហានេះក៏កាន់តែប៉ះពាល់ដល់តម្លៃអង្ករកម្ពុជាលើទីផ្សារអន្តរជាតិថែមទៀតក្រោយមានសង្គ្រាមអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់កើតឡើងដែលប៉ះពាល់ដល់ច្រកសមុទ្រហូម័សមក។
យោងតាមគេហទំព័រការធានារ៉ាប់រងលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ Cargo insure pro តម្លៃធានារ៉ាប់រងដែលដឹកចេញពីកម្ពុជាត្រូវបានគិតតម្លៃពី ០,១% ទៅ ០,៥% នៃតម្លៃទំនិញ ខណៈការដឹកចេញពីប្រទេសថៃមានតម្លៃ ០,០៥% ដល់០,៥% និងវៀតណាមគិតចន្លោះពី ០,០៥% ទៅ០,៧%។

អ្នកនាំពាក្យក្រសួងកសិកម្មលោក ឃឹម ហ្វីណង់ បានឱ្យដឹងក្នុងកិច្ចពិភាក្សានោះដែរថាបញ្ហាតម្លៃអង្ករពេលនេះគឺទាក់ទងនឹងតម្លៃ ហើយនឹងថ្លៃដើមនៃការផលិត។ លោកបន្ថែមថាការដំឡើងថ្លៃអង្ករប្រមូលទិញលើទីផ្សារនឹងកាន់តែធ្វើឱ្យកម្ពុជាបាត់បង់ការប្រកួតប្រជែងជាមួយប្រទេសជិតខាងតែម្ដង។
លោកថា៖ «ទីផ្សារអង្ករស យើងថ្លៃជាងគេប្រហែល៥០ដុល្លារក្នុងមួយតោនទៅហើយ។ អ៊ីចឹងសួរថាបើថ្លៃជាងហ្នឹងទៀត! អ្នកណាគេមកទិញយើង? យើងថាអង្ករយើងល្អជាង បាទ! ដំណាំស្រូវគឺជាដំណាំដែលការប្រកួតប្រជែងសឹងតែ Perfect Compitition ណា។ ខុសគ្នាតែ១០ ឬ២០ដុល្លារយើងក៏ពិបាកដែរ »។
លោកបន្ថែមថា រាល់ថ្ងៃនេះបើមានជម្រើសរដ្ឋាភិបាលមិនចង់បង្កើនផលិតកម្មស្រូវទេ ដោយរដ្ឋាភិបាលកំពុងស្វែងរកការធ្វើពិពិធកម្មចេញពីដំណាំស្រូវ ខណៈកន្លែងខ្លះនឹងរៀបចំឱ្យមានការធ្វើស្រែឱ្យបាន២ដង ឬបង្កើតឱ្យមានកសិកម្មវិលជុំសម្រាប់ប្រជាកសិករ។

លោកជំរុញបន្ថែមទៀតឱ្យប្រជាកសិករចូលរួមជាមួយរដ្ឋាភិបាលបង្កើតជាសហគមន៍កសិកម្មដើម្បីជួយដោះស្រាយបញ្ហាដែលកំពុងប្រឈម។
បើតាមលោក ឃឹម ហ្វីណង់ បច្ចុប្បន្នកម្ពុជាអាចផលិតស្រូវបានប្រមាណ១៥លានតោនក្នុងមួយឆ្នាំ ខណៈតម្រូវការក្នុងស្រុកមានប្រមាណតែ៦ទៅ៧លានតោនប៉ុណ្ណោះ ដែលនៅសល់ក្រៅពីនោះត្រូវនាំចេញទៅលក់នៅបរទេស។ របាយការណ៍ក្រសួងកសិកម្មឆ្នាំ២០២៥ឱ្យដឹងថាកម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកបានប្រមាណ ៩៤ម៉ឺនតោន ដោយគិតជាទឹកប្រាក់ប្រមាណ ៦០០លានដុល្លាអាមេរិក៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


