សេដ្ឋកិច្ច
រដ្ឋាភិបាលនឹងផ្ដល់ពូជមាន់ចិញ្ចឹម ដល់ពលរដ្ឋភៀសសឹក ដើម្បីលើកស្ទួយជីវភាព
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាប់ផ្ដើមចុះឈ្មោះ ជ្រើសរើសបងប្អូនជនភៀសសឹក ដែលចង់ប្រកបរបរចិញ្ចឹមមាន់ស្រែ ដែលនឹងផ្ដល់ជូននូវទ្រង់១ ពូជកូនមាន់ចំនួន ១០០ ក្បាល ក្នុងមួយគ្រួសារ ចំណីសម្រាប់ជុំដំបូង និងការបណ្ដុះបណ្ដាលបច្ចេកទេសចាំបាច់នានា។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅថ្ងៃពុធទី ៨ ខែមេសា ២០២៦ថា ការផ្ទុះឡើងនៃសង្គ្រាមតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានបង្ខំឱ្យប្រជាពលរដ្ឋរាប់សែននាក់ចាកចោលផ្ទះសម្បែង បោះបង់ចោលការប្រមូលផលកសិកម្ម និងបាត់បង់នូវមុខរបរប្រចាំថ្ងៃស្ទើតែទាំងស្រុង។
រហូតមកដល់ម៉ោងនេះ ទោះបីជាមានបងប្អូនមួយចំនួនធំបានវិលត្រឡប់ទៅកាន់មូលដ្ឋានវិញហើយក្ដី ក៏យើងនៅមានប្រជាពលរដ្ឋជាង ៣ ម៉ឺន ៤ ពាន់នាក់ មិនទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ។

លោក ឃឹម ហ្វីណង់ បានបន្តថា ប្រជាពលរដ្ឋទាំងនេះ កំពុងរស់នៅពឹងផ្អែកស្ទើតែទាំងស្រុងលើជំនួយសង្គ្រោះបន្ទាន់ ដែលនេះគឺជាហានិភ័យដ៏ធំមួយក្នុងការធ្លាក់ចូលនៅក្នុងភាពអសន្តិសុខស្បៀង ប្រសិនបើយើងមិនការគិតគូបានទាន់ពេលវេលា។
រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការអន្តរាគមន៍ ដោយបានរៀបចំទីតាំងរស់នៅប្រមូលផ្ដុំឱ្យបានសមរម្យសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក តាមរយៈការប្រែក្លាយគម្រោងសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជនមកប្រើប្រាស់ជាទីជម្រកបណ្ដោះអាសន្ន ជំនួសឱ្យការរស់នៅរាយប៉ាយនៅតាមជំរំជនភៀសសឹក៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


