ព័ត៌មានអន្ដរជាតិ
កោះភូគុកវៀតណាម កំណត់គោលដៅទាក់ទាញភ្ញៀវទេសចរជាង ៨ លាននាក់ ឆ្នាំនេះ
កោះត្រល់ ឬកោះភូគុករបស់វៀតណាម រំពឹងថានឹងទាក់ទាញភ្ញៀវទេសចរឱ្យបានប្រមាណ ៨,៥ លាននាក់នៅឆ្នាំនេះ ដោយកើនឡើងប្រមាណ ៥% ធៀបនឹងឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃព្រហស្បតិ៍។

ក្នុងចំណោមនោះ កោះដដែលបានកំណត់គោលដៅភ្ញៀវទេសចរបរទេសឱ្យបាន ២ លាននាក់ ដោយកើនឡើង ១១% ធៀបនឹងឆ្នាំមុនដូចគ្នា។
បើតាម VnExpress សន្ទុះភ្ញៀវទៅលេងកោះភូគុកដើមឆ្នាំនេះគឺល្អ ដោយកន្លែងស្នាក់នៅជាច្រើននៅលើកោះ ត្រូវបានភ្ញៀវកក់ពេញៗ អំឡុងថ្ងៃឈប់សម្រាកឆ្លងឆ្នាំកន្លងទៅ។
អាកាសយានដ្ឋានអន្តរជាតិភូគុកឯណោះ ក៏បានកត់ត្រាចំនួនជើងហោះហើរអន្តរជាតិមកដល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកាលពីថ្ងៃទី៣ ខែមករា ប្រមាណចំនួន៤៦ ជើង ដោយនាំមកនូវភ្ញៀវទេសចររាប់ពាន់នាក់។
យ៉ាងណាមិញ កំណើននៃភ្ញៀវទេសចរក៏ដាក់បន្ទុកលើសមត្ថភាពផ្ដល់កន្លែងស្នាក់នៅរបស់កោះផងដែរ។ មានភ្ញៀវទេសចរបរទេសមួយចំនួន បានរាយការណ៍ពីភាពលំបាកផ្សេងៗពាក់ព័ន្ធនឹងការធានាបាននូវកន្លែងស្នាក់នៅ ទោះបីជាពួកគេកក់ជាមុនរួចទៅហើយក្ដី។
ឆ្នាំ ២០២៥ កន្លងទៅ ត្រូវបានគេមើលឃើញថាជាឆ្នាំដ៏ខ្លាំងសម្រាប់ទេសចរណ៍កោះភូគុក ដោយទទួលបានភ្ញៀវប្រមាណ ៨,១ លាននាក់ រួមទាំងភ្ញៀវបរទេស ១,៨ លាននាក់៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


