Connect with us

ព័ត៌មានជាតិ

គម្រោង​​អភិវឌ្ឍ​អចនទ្រព្យធំៗ​ចំនួន ៥​ ស្ថិត​ក្រោម​​សម្ព័ន្ធ​ក្រុមហ៊ុនព្រីនស៍​​គ្រុប​របស់​លោក​​ចេន​ ហ្សី

បានផុស

នៅ

លោក ​​ចេន​ ហ្សី ដែល​រង​ការ​ចោទ​ប្រកាន់​ប្រព្រឹត្តិបទល្មើស​​ឧក្រិដ្ឋកម្មអនឡាញ និងលាងលុយកខ្វក់ និង​ជា​ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប បាន​ក្តោបមុខ​​ជំនួយជាច្រើន​ជាពិសេសការ​វិនិយោគលើ​​​វិស័យ​​អចលន្រព្យ​ ដែល​មាន​ម្រោង​​អភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិទាំងនៅរាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​ស្ថិត​នៅ​ក្រោម​​សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​​ចេន​ ហ្សី អតីត​ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប

កាលពីពេលថ្មីៗនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានបញ្ចេញឈ្មោះ​គម្រោង​អភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍​ចំនួន​ ៥ កំពុង​ដំណើរការ​​រួមមាន៖

(១)៖ គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) PRINCE HAPPINESS PLAZA ឬ The Pinnacle RESIDENCE
(២)៖ គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) PRINCE GOLDEN BAY
(៣)៖ គម្រោងអគារ-សហកម្មសិទ្ធិ (ខុនដូ) មជ្ឈមណ្ឌល Prince Huan Yu
(៤)៖ គម្រោងលំនៅឋាន (បុរី) Prince One Tropica
(៥)៖ គម្រោងលំនៅឋាន (បុរី) ភូមិសំរោង

គម្រោងអគារសហកម្មសិទ្ធិរបស់ក្រុមហ៊ុនព្រីនស៍ នៅក្បែរស្ពានអាកាស​ក្បាលថ្នល់

កាលពីពេលថ្មីៗនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បាន​សម្រេចផ្អាកប្រតិបត្តិការទិញ​លក់គម្រោងអភិវឌ្ឍលំនៅឋាន និងអគារខុនដូរទាំងអស់របស់​ក្រុមហ៊ុន ព្រីនស៍ ក្រោយ​លោក ចេន ហ្សី ​ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប​រង​ការ​ចោទប្រកាន់ពីបទ​ឧក្រិដ្ឋកម្មអនឡាញ ​និងលាង​លុយកខ្វក់ និង​​ត្រូវ​សមត្ថកិច្ច​​កម្ពុជា​ចាប់​បញ្ជូន​ទៅកាត់ទោស​នៅ​​ប្រទេ​ស​​ចិន។

យ៉ាងណាមិញ អតិថិជនដែលបានចុះកិច្ចសន្យាលក់-ទិញផ្ទះ/យូនីតជាមួយគម្រោងរបស់ក្រុមហ៊ុន​រួច ត្រូវបន្តអនុវត្តកាតព្វកិច្ច រហូតដល់បញ្ចប់កិច្ចសន្យាលក់-ទិញជាស្ថាពរ។ ដោយឡែកចំពោះអតិថិជនដែលបានបញ្ចប់កាតព្វកិច្ចស្រប តាមកិច្ចសន្យាលក់-ទិញជាមួយក្រុមហ៊ុន​ ត្រូវបន្តស្នើសុំការរៀបចំផ្ទេរកម្មសិទ្ធិផ្ទះ/យូនីត តាមគម្រោងនីមួយៗ ដោយមាន​កិច្ចសហការជួយសម្របសម្រួលរវាង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក ចេន ហ្សី ជា​ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ដែល​រកស៊ីខាងវិស័យអចលនទ្រព្យ ធនាគារ និងវិស័យជាច្រើនទៀតនៅកម្ពុជាតាំងពីឆ្នាំ២០១៥។ លោកត្រូវបានសមត្ថកិច្ច​កម្ពុជា​ស៊ើបអង្កេតពាក់ព័ន្ធឧក្រិដ្ឋកម្ម​អនឡាញ និងលាង​លុយកខ្វក់ និង​ត្រូវ​ចាប់​បញ្ជូន​ទៅ​ប្រទេស​ចិន​ដែលជា​ទឹកដីកំណើត​ដើម្បី​កាត់ទោស​តាម​ច្បាប់ពាក់ព័ន្ធ​បទ​ឧក្រិដ្ឋ​ផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម