Connect with us

ព័ត៌មានជាតិ

មូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ចេញផ្សាយរបាយការណ៍ ប្រចាំឆ្នាំលើវិស័យអប់រំ ការថែទាំសុខភាព និងកម្មវិធីគំនិតផ្តួចផ្តើមសហគមន៍

បានផុស

នៅ

​មូលនិធិ​ព្រី​នស៍ (Prince Foundation) ដែលជា​មូលនិធិ​សប្បុរសធម៌​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប​(​ហៅ​កាត់​ថា «​ព្រី​នស៍ គ្រុប​») ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ខ្លួន​នៅថ្ងៃនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​នេះ​បានបង្ហាញ​ពី គំនិត​ផ្តួចផ្តើម​ពេញ​មួយឆ្នាំ​របស់​មូលនិធិ ដែលមាន​លក្ខណៈ​រួមបញ្ចូល និង​បានធ្វើ​សមាហរណកម្ម​ខិត​ទៅជិត​គោលដៅ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​។ ទឹកប្រាក់​ជាង ៤,៥ លាន​ដុល្លារ​ត្រូវបាន​បែងចែក​ជា​ចម្បង​លើ​ការថែទាំ​សុខភាព រីឯ​មូលនិធិ​ដែល​នៅសល់​ត្រូវបាន ដាក់បញ្ចូល​ទៅក្នុង​គំនិត​ផ្តួចផ្តើម​ក្នុង​វិស័យ​អប់រំ​និងការចូលរួម​របស់​សហ​គម​ន៍ ដោយ​ប្រកាន់ខ្ជាប់​ការយកចិត្តទុកដាក់​លើ​វិស័យ​បី​។ មិនតែប៉ុណ្ណោះ មូលនិធិ​ព្រី​នស៍ ក៏បាន​ធ្វើការ​បរិច្ចាគ​ទឹកប្រាក់ ៣ លាន​ដុល្លារ ក្នុង​ចូលរួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​ក្នុងប្រទេស​ឡាវ ដើម្បី​ជួយ​ឲ្យ​ប្រទេស​នេះ​ទទួលបាន​វ៉ាក់​សាំង​ចំនួន​មួយ​លាន​ដូ​ស​។

អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​មានប្រសាសន៍ថា​៖ «​ដោយសារ​យើង ធ្លាប់​បានទទួល​នូវ​ភាពជោគជ័យ​ពី​ការអនុវត្ត​វិធីសាស្ត្រ​យុទ្ធសាស្ត្រ​នៃ​ការវិនិយោគ​លើ​វិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​អតិថិជន ខ្ញុំ​ជឿជាក់ថា​វិធីសាស្ត្រ​ស្រដៀង​គ្នា​នេះ​របស់​មូលនិធិ​ នឹង​ផ្តល់​ផល​ល្អជា​ច្រើន​បន្ថែមទៀត​សម្រាប់​ប្រទេស​កម្ពុជា​»​។

​របាយការណ៍​ប្រចាំ​ឆ្នាំនេះ បាន​គូសបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មូលនិធិ​ឆ្ពោះទៅរក​ការអនុវត្ត​យុទ្ធសាស្ត្រ និង​ការវិនិយោគ​តម្រង់ទិស​ថ្មី​របស់ខ្លួន​ឡើងវិញ​នៅ​ឆ្នាំ ២០២១ ដោយបាន​បញ្ចូល​នូវ​សេចក្តីថ្លែងការណ៍​បេសកកម្ម​ថ្មី​មួយ​គឺ «​រួមគ្នា​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា​»​។​

​ក្នុងចំណោម​អង្គការ​មិនមែន​រដ្ឋាភិបាល​សំខាន់ៗ ដែល​មូលនិធិ​ព្រី​នស៍​បាន​សហការ និង​ធ្វើការ​ជាមួយ ដូច​បានបង្ហាញ​ក្នុង​របាយការណ៍ រួមមាន​កាកបាទក្រហម​កម្ពុជា អង្គការ Caring for Cambodia ដែលជា​អង្គការ​សប្បុរសធម៌​ផ្តោតលើ​វិស័យ​អប់រំ និង​អង្គការ​ម្លប់​តាប៉ាង (M’Lop Tapang) ដែលជា​អង្គការក្រៅរដ្ឋាភិបា ល​ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ​ ដែល​ធ្វើការ​ជាមួយ​កុមារ​ប្រឈម​នឹង​ហានិភ័យ​។ ការប្តេជ្ញា​មួយទៀត​របស់​មូលនិធិ​ព្រី​នស៍​ក្នុងការ​ផ្លាស់ប្តូរ​ការអប់រំ​វិជ្ជាជីវៈ​នៅ​កម្ពុជា ក៏មាន​ភាពល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ តាមរយៈ​ការគាំទ្រ​ពី​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នាឡិកា​ព្រី​នស៍ (Prince Horology) ដែលជា​សាលាបង្រៀន​ធ្វើ​នាឡិកា​ស្តង់ដារ​ប្រទេស​ស្វី​ស ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​រយៈពេល​ខ្លី​មុនពេល​ចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​។ មូលនិធិ​ត្រូវបាន​ផ្តោតជាសំខាន់​លើ​ការបង្កើត​ផល​វិជ្ជមាន​រយៈពេល​វែង​តាមរយៈ​គម្រោង​ផ្សេងៗ​របស់ខ្លួន​។

​លោក Gabriel Tan នាយក​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​ហូល​ឌី​ង​គ្រុប​បាន​ឲ្យ​ដឹងថា​៖«​ក្នុង​ភាពជា​ដៃគូ​នាពេល​អនាគត យើង​នឹង​ស្វែងរក​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែលមាន​ភាពជាក់លាក់ មាន​និរន្តរភាព និង​ជា​អង្គការ​ដែលមាន​ការអនុវត្ត​ផ្ទាល់ ដែល​យើង​ជឿជាក់ថា​វា​នឹង​បង្កើន​នូវ​តម្លៃសង្គម​នៃ​ការវិនិយោគ​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​»​។ ដូច​បាន​គូសបញ្ជាក់​ផងដែរ​នៅក្នុង​របាយការណ៍​នេះ មូលនិធិ​ព្រី​ន​ស៍នឹង​បង្វែរ​ការផ្តោត​យកចិត្ត​ទុកដាក់​ពី​កម្មវិធី​គំនិត​ផ្តួចផ្តើម​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​-១៩ ទៅជា​ការផ្តល់​ជំនួយ​សប្បុរសធម៌​ផ្នែក​អប់រំ​វិញ​ម្តង​។ អ្វីដែល​ពិសេស​ជាងនេះទៀត គឺ​អាហារូបករណ៍ ចេ​ន ហ្ស៊ី​(Chen Zhi)​ ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រយៈពេល​ប្រាំពីរ​ឆ្នាំ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) ក្នុងការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ចំនួន​ ៤០០ នាក់ ដើម្បី​សិក្សា​នៅតាម​សកល​វិទ្យាល័យ​ដ៏​ល្បីល្បាញ​ក្នុងស្រុក​។

​របាយការណ៍​ប្រចាំឆ្នាំ​ក៏បាន​ស​បង្ហាញ​ឲ្យ​ឃើញ​ពី​ការប្ដេជ្ញាចិត្ត​របស់​មូលនិធិ​ព្រី​នស៍​ចំពោះ​ប្រជាជន​កម្ពុជា ដោយ​ប្រកាន់យក​វិធីសាស្ត្រ​ភាពជា​ដៃគូ​ពហុភាគី​ជា​យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​អនាគត​ដ៏​ត្រចះត្រចង់​។ ក្នុង​រយៈពេល​ប្រាំ​មួយឆ្នាំ​កន្លងមក មូលនិធិ​ព្រី​នស៍​បាន​បរិច្ចាគ​ទឹកប្រាក់​ជាង ១៤ លាន​ដុល្លារ ដែល​បាន​ជួយ​ទៅដល់​ប្រជាជន​កម្ពុ​ជាជាង​កន្លះ​លាន​នាក់​។​

​មូលនិធិ​ព្រី​នស៍​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៥ គឺជា​មូលនិធិ​សប្បុរសធម៌​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​។ ក្នុងនាម​ជា​សមាជិក​របស់​ក្រុមហ៊ុន​ព្រី​នស៍​ហូល​ឌី​ង​គ្រុប ​ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា មូលនិធិ​នេះ​មាន​គោលបំណង​ធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន​ ដើម្បី​កសាង​ការរស់នៅ និង​បរិយាកាស​ការងារ​ដែល​លើកកម្ពស់​សុខុមាលភាព និង​ការរស់នៅ​របស់​ប្រជាជន​តាម​ចក្ខុវិស័យ​«​រួមគ្នា​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា​»៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម