Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ត្រូវបានទទួលស្គាល់ជាសហគ្រិនឆ្នើមប្រចាំឆ្នាំជាថ្មីម្តងទៀត

បានផុស

នៅ

​នៅ​ថ្ងៃទី​ ១៧ ខែសីហា ឆ្នាំ​ ២០២២​ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប បានទទួលពានរង្វាន់ Gold Stevie® Award ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុង​ប្រភេទ​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​ជា​លើក​ទី ​២ នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អន្តរជាតិ​ប្រចាំឆ្នាំ​លើក​ទី​ ១៩ ដែលជា​កម្មវិធី​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​។ បន្ថែម​ពីនេះ ក្រុមហ៊ុន​ក៏បាន​ឈ្នះ​ពានរង្វាន់ Bronze Stevie® Awards ក្នុង​ប្រភេទ ក្រុមហ៊ុន​ប្រចាំឆ្នាំ និង​ក្នុង​ប្រភេទសាជីវកម្ម​ដ៏​មានការ​ទទួលខុសត្រូវ​សង្គម​បំផុត​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺកូ​វីដ​-១៩ ផងដែរ​។ ហើយ​គ្រុប ក៏បាន​ទទួល​កំណត់ត្រា​ឈ្នះ​ពានរង្វាន់​ចំនួន​ ១០ ជាប់ៗ​គ្នា​ក្នុងឆ្នាំនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ដែលជា​សហគ្រិន​កម្ពុជា​មួយរូប គឺជា​ស្ថាបនិក​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​នៅ​កម្ពុជា រួម​ជាមួយនឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នានា​របស់ខ្លួន​ក្នុងការ​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​ស្នូល​សំខាន់ៗ​ចំនួន​ ៣ ដែល​រួមមាន ការអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ ការផ្ដល់ជូន​សេវាកម្ម​ហរិញ្ញវត្ថុ និង​ការ​បម្រើសេវា​អតិថិជន​។ ជាមួយគ្នានេះ លោក​ក៏​ជា​ស្ថាបនិក​នៃ មូលនិធិ​ព្រី​នស៍ ដែលជា​មូលនិធិ​សាជីវកម្ម​ដី​ល្បី​មួយ​ដែល​បាន​ផ្តួចផ្ដើម​នូវ​សកម្មភាព​សង្គម​នានា​ក្នុងការ​រួមចំណែក​លើក​កម្ពស់​ការអប់រំ ការថែទាំ​សុខភាព និង​ការចូលរួម​ក្នុង​សហគមន៍​តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​វិស័យ​សាធារណៈ និង​ឯកជន​។

​ក្នុង​រយៈពេល ៥ ​ឆ្នាំ ចុងក្រោយ​នេះ ក្រុមហ៊ុន​បាន​វិនិយោគ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ទៅលើ​គម្រោង​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា​។ សម្ព័ន្ធ​ក្រុមហ៊ុន​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​វិធានការ​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​នៅ​កម្ពុជា ក្នុងការ​កាត់បន្ថយ​ឱ្យមាន​ការរំខាន​ដល់​អាជីវកម្ម​តិចតួច​បំផុត​សម្រាប់​ការបញ្ចប់​គម្រោង​ផ្សារ​ទំនើប លំនៅដ្ឋាន និង​ពាណិជ្ជកម្ម​ឱ្យបាន​ទាន់ពេលវេលា​នៅ​ទូទាំងប្រទេស​កម្ពុជា ទោះបី​មាន​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​ក៏ដោយ​។

​គណៈកម្មការ​នៃ​កម្មវិធី​បាន​មានប្រសាសន៍ថា “​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា ដោយ​លោក​បាន​ប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​មកពី​វិស័យ​ផ្សេងៗ​ជាច្រើន ក្នុង​ការជួយ​អភិវឌ្ឍន៍​សហគមន៍ តាមរយៈ​ការផ្តល់ជូន​នូវ​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ សកម្មភាព​សប្បុរសធម៌ ការសិក្សាអប់រំ និង​ការផ្តល់​ឱកាស​ការងារ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​”​។

​គណៈកម្មការ​នៃ​កម្មវិធី​បាន​បន្តថា “​ដោយមាន​ចក្ខុវិស័យ​រយៈពេល​ជាង ៣០​ ឆ្នាំ កន្លងមក​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ក្នុងការ​នាំមក​ជូន​នូវ​លំនៅឋាន​ដែលមាន​តម្រូវការ​ខ្ពស់ និង​ការរួមចំណែក​ដល់​យុទ្ធសាស្ត្រ​ដែល​ប្រកបដោយ​និរន្តរភាព​សម្រាប់​ដំណើរ​ឆ្ពោះទៅរក Net Zero (​ការសម្រេចបាន​នូវ​តុល្យភាព​រវាង​បរិមាណ​នៃ​ការ​បំភាយ​ឧស្ម័ន​ដែល​បាន​ផលិត និង​ការបញ្ចេញ​ចេញពី​បរិយាកាស ដើម្បី​កាត់បន្ថយ​ការឡើង​កម្ដៅផែនដី​) គឺជា​គោលដៅ​ដ៏​គួរឱ្យ​កោតស្ញប់ស្ញែង និង​ជា​មធ្យោបាយ​មួយ​ដើម្បី​នាំមក​នូវ​ការច្នៃប្រឌិត និង​វិបុលភាព​ដល់​ប្រទេស​កម្ពុជា​ទាំងមូល​”​។

​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ក្រុម​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​លំដាប់​អន្តរជាតិ​ដែល​ដឹកនាំ​លើ​វិស័យ​ធនាគារ (​ធនាគារ Prince Bank) សេវា​អាកាសចរណ៍ (​ក្រុមហ៊ុន Cambodia Airways) សេវា​អចលនទ្រព្យ (​ក្រុមហ៊ុន Prince Real Estate, ក្រុមហ៊ុន Prince Huan Yu Real Estate, ក្រុមហ៊ុន Canopy Sands Development) និង​សេវា​គ្រប់គ្រង​លើ​ការវិនិយោគ (​ក្រុមហ៊ុន Belt Road Capital, ក្រុមហ៊ុន Awesome Investment Group) លោក Gabriel Tan ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​មានប្រសាសន៍ថា “​ពានរង្វាន់​ទាំងនេះ​បង្ហាញ​ពី​ឆន្ទៈ និង​ការតស៊ូ​របស់​យើង​ ក្នុង​គោលបំណង​ធ្វើឱ្យមាន​ភាពខុសគ្នា​ជា​វិជ្ជមាន​ទៅកាន់​សង្គម​កម្ពុជា​”​។ លោក​បាន​បន្តថា “​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ទាំងអស់​នឹងមិន​អាច​កើតឡើង​បានទេ​បើ​គ្មាន​ការគាំទ្រ​ពី​សហគមន៍ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​បុគ្គលិក​ទាំងអស់​នៅក្នុង​ក្រុមហ៊ុន​ដែលជា​សមាជិក​របស់​ស​ម្ព័​ន្ធ​ក្រុមហ៊ុន​”​។

​កាលពី​ឆ្នាំមុន អ្នកឧកញ៉ា ចេ​ន ហ្ស៊ី បាន​ចុះហត្ថលេខា​លើ​ការចាប់ផ្តើម​នៃ​កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី ដែលជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​មូលនិធិ​របស់​ក្រុមហ៊ុន បានធ្វើការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​កំពូលៗ​ក្នុងស្រុក ដើម្បី​ចាប់ផ្តើម​កម្មវិធី​អាហារូបករណ៍​ដែលមាន​ទឹកប្រាក់​ប្រមាណ ២​ លាន​ដុល្លារ​អាមេរិក សម្រាប់​សិស្ស ៤០០ ​នាក់ ដែល​កម្មវិធី​នេះ​មាន​រយៈពេល ៧ ​ឆ្នាំ​។

​ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ដែលមាន​ក្រុមហ៊ុន​ជាច្រើន​ធ្វើការ​ផ្តោតលើ​វិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​បម្រើសេវា​អតិថិជន​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ វិនាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម១០ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៣១ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ៤៤ នាទី មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម