ព័ត៌មានជាតិ
យុវជន ឆ្នើម ១០០ នាក់ ទទួលបានអាហារូបករណ ចេន ហ្ស៊ី ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា
មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បាន ប្រកាសឈ្មោះបេក្ខភាពឆ្នើម ១០០ នាក់ ដែលទទួលបានអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ដំបូងគេបង្អស់។

កម្មវិធីអាហារូបករណ៍នេះ គឺជាកិច្ចផ្តួចផ្តើមមួយក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាប្រធានក្រុមប្រឹក្សាភិបាល ព្រីនស៍ ហូលឌីង គ្រុប សហការជាមួយនឹងក្រសួង អប់រំ យុវជន និងកីឡា។ បេក្ខភាពដែលទទួលបានអាហារូបករណ៍នេះ នឹងបន្តការសិក្សាតាមគោលដៅរបស់ពួកគេ ដោយអាហារូបករណ៍បានជួយកាត់បន្ថយឧបសគ្គ និងការលំបាកដូចជាបញ្ហាហិរញ្ញវត្ថុនៅក្នុងការសិក្សាជាដើម។ អាហារូបករណ៍នេះ បានផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការពង្រីក សក្តានុពលរបស់ពួកគេ ដើម្បីធានានិរន្តរភាពនៃវិស័យសំខាន់ៗរបស់កម្ពុជា ដូចជាការរីកចម្រើនផ្នែកសំណង់ក្នុងវិស័យអចលនទ្រព្យ ការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលក្នុងវិស័យធនាគារ និងឧស្សាហកម្មហិរញ្ញវត្ថុ និងការជួយលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ចថ្នាក់ពិភពលោក ឆ្លើយតបតាមតម្រូវការធនធានមនុស្សនៃសេដ្ឋកិច្ចក្នុងស្រុកនាពេលអនាគត។ លើសពីនេះទៀត វានឹងបើកទ្វារសម្រាប់កម្ពុជាក្នុងការលើកកម្ពស់ស្ដង់ដាររបស់ខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងឆាកអន្តរជាតិ។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប បានមានប្រសាសន៍ថា៖ «ពួកយើងមានសេចក្តី រំភើប ដែលបានទទួលពាក្យពីបេក្ខជនជាង ១ ៥០០ នាក់ ក្នុងរយៈពេល ៣ ខែកន្លងមកនេះ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ដំបូងគេនេះ។ នៅពេលនេះ ពួកយើងបានធ្វើការជ្រើសរើសបានបេក្ខជនឆ្នើមចំនួន ១០០ នាក់ ដោយសង្ឃឹមថាពួកគេទទួលបានគ្រឹះដ៏រឹងមាំ ក្នុងការចាប់យកក្តីស្រមៃ និងកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេសកម្ពុជា»។
នេះគឺជាអាហារូបករណ៍ទ្រង់ទ្រាយធំដំបូងបង្អស់ដែល ផ្តល់ដោយមូលនិធិព្រីនស៍ ដើម្បីពង្រឹងការជឿជាក់ដល់យុវជនកម្ពុជា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ១៩។ ដំណើរការនៃការជ្រើសរើសនេះ ត្រូវបានដឹកនាំដោយ ក្រសួងអប់រំ យុវជន និងកីឡា ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិកនៃមូលនិធិព្រីនស៍។ នៅដើមខែកុម្ភៈ បេក្ខជនប្រមាណ ២០០នាក់ ដែលទទួលបាននិទ្ទេសល្អក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានជ្រើសរើសដើម្បីធ្វើការសម្ភាសន៍។ អាហារូបករណ៍នេះ នឹងផ្តល់ការបង់ថ្លៃសិក្សាពេញ ព្រមទាំងប្រាក់ឧបត្ថម្ភដល់ និស្សិតដែលនឹងបន្តការសិក្សារបស់ពួកគេនៅសកលវិទ្យាល័យល្បីៗក្នុងប្រទេសកម្ពុជា រួមមានសកលវិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យជាតិគ្រប់គ្រង និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្រុមហ៊ុន ព្រីនស៍ គ្រុប កំពុងធ្វើការដើម្បីធានាឲ្យបានថា អាហារូបករណ៍នេះដំណើរការទៅមុខ ឆ្ពោះទៅកាន់គោលដៅដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣ ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើកំណែទម្រង់ការអប់រំ យុវជន និងកីឡាដែលត្រូវការជាចាំបាច់។
លោក Gabriel បានបន្ថែមថា៖ «ជាមួយនឹងកម្មវិធីអាហារូបករណ៍នេះ យើងសង្ឃឹមថានឹងចូលរួមចំណែក ដើម្បី លើកកម្ពស់ការអប់រំ រួមជាមួយកម្មវិធីដើម្បីសង្គម និងសកម្មភាពភាពជាអ្នកដឹកនាំផ្សេងៗនៅឆ្នាំនេះ។ លើសពីនេះទៀត យើងចង់លើកកម្ពស់ដល់និស្សិតឆ្នើមទាំង ១០០ នាក់ ជាមួយនឹងឱកាសការងារ និងរៀនសូត្រផ្សេងៗ ប្រសិនបើពួកគេជ្រើសរើសធ្វើការជាមួយយើង»៕
ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាកម្ពុជា ដែលមាន ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និង សេវាកម្មបម្រើអតិថិជន។ អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា រួមមានក្រុមហ៊ុនPrince Real Estate Group ក្រុមហ៊ុនPrince Huan Yu Real Estate Group ធនាគា រPrince Bank ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways ក្រុមហ៊ុនBelt Road Capital Management ព្រមទាំងក្រុមហ៊ុនAwesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានអាជីវកម្មប្រមាណជាង ៨០ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងរបៀបរស់នៅ ។ល។៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


