Connect with us

សន្តិសុខសង្គម

​​អាជ្ញាធរខណ្ឌទួលគោក​ នឹង​អនុវត្ត​​​ការ​កែ​​លម្អ​ផ្លូវ​ថ្មើរ​ជើង តាម​បណ្តោយ​​មហាវិថី​ ម៉ៅ​ សេ​ទុង ចាប់​ពីស្តុបចេនឡាដល់​ស្តុបស្ពានអាកាស ៥​មករា

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ​ទួលគោក បាន​ចេញ​សេចក្តី​ជូនដំណឹង​ពី​ការអនុវត្ត​​រៀប​ចំ​កែ​លម្អផ្លូវ​ថ្មើរជើង តាម​បណ្តោយ​មហា​វិថី​ម៉ៅ សេទុង (ផ្លូវលេខ២៤៥) ចាប់ពីស្តុបចេនឡារហូតដល់ស្តុបស្ពានអាកាស ៥ មករា។

សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា នៅថ្ងៃទី១៨ ខែ​មករា ឆ្នាំ​២០២៦ នា​ពេលខាងមុខ រដ្ឋបាលខណ្ឌ​ទួលគោកនឹងអនុវត្តគម្រោង​រៀបចំកែ​លម្អ​ផ្លូវ​ថ្មើរ​ជើង តាម​បណ្តោយ​មហាវិថី​ម៉ៅសេទុង (ផ្លូវលេខ២៤៥) ចាប់​ពីស្តុបចេនឡា រហូត​ដល់​ស្តុបស្ពានអាកាស ៥​មករា ឱ្យមាន​សណ្តាប់ធ្នាប់ របៀបរៀបរយ និងមានសោភណភាពល្អ សម្រាប់​អ្នកថ្មើរជើង និងជន​ពិការ​ធ្វើដំណើរ​ដោយងាយស្រួល និងមានផាសុកភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឱ្យការអនុវត្តការងារទទួលបានលទ្ធផល​តាមផែនការគ្រោងទុក រដ្ឋបាលខណ្ឌទួលគោកណែនាំ​ដល់​ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ ២៤៥ ទាំងអស់ ចូលរួមអនុវត្ត​ដោយ​បញ្ឈប់​ជា​បន្ទាន់​ក្នុងការ​លក់ដូរឬ​ជួល​ចិញ្ចើម​ផ្លូវ​សាធារណៈ​នៅមុខ​ផ្ទះ​របស់ខ្លួន​ទៅឱ្យ​អាជីវករលក់​ដូរ​គ្រប់​ប្រភេទ ដើម្បីប្រកប​អាជីវកម្មនៅលើចិញ្ចើមផ្លូវសាធារណៈ ហើយ​​ត្រូវ​ប្តូរ​ទី​តាំង​ទៅ​ប្រកប​អាជីវកម្ម​នៅ​ផ្សារ​បោះដុំ​ពាណិជ្ជកម្ម​អន្តរជាតិ​អាស៊ាន-កម្ពុជា ស្ថិត​នៅផ្លូវទំនប់​កប់ស្រូវ សង្កាត់ គោករកា ខណ្ឌ​ព្រែកព្នៅ។

ម្ចាស់​ផ្ទះ​ត្រូវ​ធ្វើការរុះរើឬកាត់សំយ៉ាបរោងលក់ដូរផ្សេងៗ ដែល​បាន​សង់លយ​រំលោភ​លើចិញ្ចើមផ្លូវសាធារណៈ​តាមគំនូស​ដែល​អាជ្ញាធរ​​បានកំណត់។

បន្ថែមពីនេះ អាជ្ញាធរ​មិនអនុញ្ញាតឱ្យមានការចត​ឬឈប់យានយន្តដឹកជញ្ជូនទំនិញដើម្បីផ្ទេរ​ទំនិញ​គ្រប់​ប្រភេទតាម​គ្រប់​មធ្យោបាយ​នៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាកំហិត។ ក្នុងករណី​មិនអនុវត្ត អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការ​ច្បាប់​ក្នុង​ករណី​ធ្ងន់ធ្ងរ និង​មិនទទួលខុសត្រូវលើការខូតខាត ឬបាត់បង់សម្ភារ​ណាមួយ​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម