សន្តិសុខសង្គម
បញ្ជូនជនជាតិចិន ៣ នាក់ លួចរថយន្ត និង ស្លាកលេខ ចំនួន ៦ ករណី ទៅកាន់តុលាការ
ជនជាតិចិនចំនួន ៣ នាក់ ជាមុខសញ្ញាលួចរថយន្ត និង ស្លាកលេខ ត្រូវបាននគរបាលរាជធានីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ការបញ្ជូនខ្លួននេះ កាលពីព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រោយបញ្ចប់នីតិវិធីសួរនាំ។ ជនសង្ស័យរួមមាន ៖ ១.ឈ្មោះ FEI YIYUAN ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ២.ឈ្មោះ XUE XITAO ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ៣.ឈ្មោះ QIAN XIQIANG ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង ០៣ ស្នាក់នៅបន្ទប់ជួល អគារ BAI LY 2 ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជាក់ថា កាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹក ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ ជនសង្ស័យ បានលួចរថយន្តម៉ាក ALPHARD ពណ៍ខ្មៅ ពាក់ស្លាកលេខ APO. K66។ លុះនៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ ជនសង្ស័យ បានយករថយន្ត LEXUS LM350 ពណ៍ខ្មៅ ពាក់ស្លាកលេខ H.Z.8998 និង រថយន្ត GAC NG8 ពណ៍ស គ្មានលេខ។

លោកបន្តថា លុះមកដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ នៅចំណុចផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាំមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែម្តង។

បន្ទាប់ពីសួរនាំរួចរាល់ ជនសង្ស័យ សារភាពថា ករណីទី១.ពួកខ្លួនបានធ្វើសកម្មភាពលួចរថយន្តម៉ាក ALPHARD ពណ៍ខ្មៅ ពាក់ស្លាកលេខ APO.K66 នៅចំណុចអគារខុនដូរ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ករណីទី២.កាលពីវេលាម៉ោង ១១ និង ៤៤ នាទីយប់ ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ លួចរថយន្តម៉ាក LEXUS LM350 ពណ៍ខ្មៅ ពាក់ស្លាកលេខ H.Z.8998 នៅចំណុច អគារខុនដូរ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ករណីទី៣.កាលពីវេលាម៉ោង ១២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ លួចរថយន្តម៉ាក GAC NG8 ពណ៌ស ពាក់ស្លាកលេខ 2CI-3521 នៅចំណុចបុរី ប៉េង ហួត គម្រោងអេកូសាន់រ៉ាយ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភំពេញ។ ករណីទី៤.កាលពីវេលាម៉ោង ៨ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ លួចស្លាកលេខ រថយន្តលេខ ភ្នំពេញ 2M-2149 នៅចំណុចមុខឃ្លាំង ក្នុងបរិវេណបុរីមង្គលថ្មី ភូមិ ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង។ ករណីទី៥.កាលពីវេលាម៉ោង ៨ និង ៣០ នាទី ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ លួចស្លាកលេខ រថយន្តលេខ ភ្នំពេញ 2W-4016 នៅចំណុចមុខផ្ទះលេខ ៤៩៧ ផ្លូវលំ ភូមិកោះតេជោ ២ សង្កាត់គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ករណីទី៦.កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ លួចស្លាកលេខ រថយន្តលេខ ភ្នំពេញ 2CH-6300 នៅចំណុចភូមិលេខ ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ដោយឡែកវត្ថុតាងដកហូតរួមមាន ៖ រថយន្តចំនួន ១ គ្រឿង ម៉ាកព្រុស ពណ៍ទឹកមាស សា្លកលេខ ភ្នំពេញ 2BC-8308 (ជាមធ្យោបាយធ្វើសកម្មភាព)។ សម្ភារៈមួយចំនួនសម្រាប់ធ្វើសកម្មភាពលួច រួមនឹងស្លាកលេខចំនួន ១០ សន្លឹក។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


