Connect with us

សន្តិសុខសង្គម

កម្លាំងចម្រុះខណ្ឌទួលគោក ចុះត្រួតពិនិត្យអាផាតមិនមួយកន្លែង រកឃើញជនបរទស០៦នាក់ រត់គេចពីប៉ោយប៉ែត

បានផុស

នៅ

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ត្រួតពិនិត្យអគារអផាតមិន រកឃើជនបរទស ០៦នាក់ ដែលរត់គេចពីការបង្រ្កាបអនឡាញស្កេម នៅក្រុងប៉ោយប៉ែត មកលាក់ខ្លួននៅរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង ០៤ និង៣០នាទីថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៦វេលា គណ:បញ្ជាការឯកភាពខណ្ឌទួលគោក បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យរដ្ឋបាល អនុវត្តតាមបទបញ្ជាលេខ០១ ប.ប របស់រាជរដ្ឋាភិបាល នឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ០៣ អនក្រ.បក.ចុះថ្ងៃទី០៥ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផល បានរកឃើញជនជាតិឥណ្ឌូនេសុីចំនួន០៦នាក់ ស្រី០១នាក់ ស្នាក់នៅប្រមូលផ្តុំក្នុងអាផាតមិន ស្ថិតនៅផ្ទះលេខ១៧ ផ្លូវលេខ១១២ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

ក្នុងនោះរួមមាន ឈ្មោះ  SAJOW JIBRIL JULIUS ភេទប្រុស អាយុ២៤ឆ្នាំ (មានលិខិតឆ្លងដែន ហួសទិដ្ឋាការចំនួន៥ខែ)ដកហូត លិខិតឆ្លងដែន ចំនួន០១ក្បាល និងទូរស័ព្ទ០១គ្រឿង , ឈ្មោះ GABRIEL CHRISTIANO DELON NGAYOW ភេទប្រុស អាយុ២៤ឆ្នាំ (មានលិខិតឆ្លងដែន ហួសទិដ្ឋាការចំនួន៨ខែ) បានដកហូត លិខិតឆ្លងដែន ចំនួន០១ក្បាល និងទូរស័ព្ទ០១គ្រឿង, ឈ្មោះ JEVANDOR IMANUEL KENAP ភេទប្រុស អាយុ២៦ឆ្នាំ (មានលិខិតឆ្លងដែន ហួសទិដ្ឋាការចំនួន៥ខែ)បានដកហូត លិខិតឆ្លងដែន ចំនួន០១ក្បាល និងទូរស័ព្ទ០១គ្រឿង ,

ឈ្មោះ YOANE JUNIFER OMBENG ភេទស្រី អាយុ២៦ឆ្នាំ (មានលិខិតឆ្លងដែន ហួសទិដ្ឋាការចំនួន៣ខែ) ដកហូត លិខិតឆ្លងដែន ចំនួន០១ក្បាល និងទូរស័ព្ទ០១គ្រឿង , ឈ្មោះ BINTANG AXL ABU ភេទប្រុស អាយុ២៤ឆ្នាំ (មានលិខិតឆ្លងដែន ហួសទិដ្ឋាការចំនួន៦ខែ) ដកហូត លិខិតឆ្លងដែន ចំនួន០១ក្បាល និងទូរស័ព្ទ០១គ្រឿង , ឈ្មោះ STENLY TUWO ភេទប្រុស អាយុ៣៥ឆ្នាំ (គ្មានលិខិតឆ្លងដែន) បានដកហូត ទូរស័ព្ទ០១គ្រឿង។

បើតាមការសន្និដ្ឋានរបស់អាជ្ញាធរជំនាញ បញ្ជាក់ថា ជនជាតិ ឥណ្ឌូនេសុី ទាំង០៦នាក់ ស្រី០១នាក់  (មានលិខិតឆ្លងដែន០៥នាក់ និង គ្មានលិខិតឆ្លងដែន០១នាក់ហួសសុពលភាពទិដ្ឋាការស្នាក់នៅ) គឺជាជនបរទេស ធ្វើការអនឡាញនៅប៉ោយប៉ែត ហើយរត់គេចពីសមត្ថកិច្ចចុះបង្ក្រាបនៅខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន ជនជាតិបរទេសប្រុសស្រីទាំង០៦នាក់ ខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធើ្វការសាកសួរបន្ត ដើម្បីអនុវត្តន៍តាមនីតិវីធីច្បាប់៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម