Connect with us

សន្តិសុខសង្គម

នគរបាលប៉ុស្តិ៍បឹងកក់ទី ២ ចុះរដ្ឋបាលប្រមូលជនអនាថាប្រើប្រាស់គ្រឿងញៀន ០៩ នាក់ បញ្ជូនទៅមណ្ឌលកែប្រែ

បានផុស

នៅ

សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះរដ្ឋបាលរោងស្នាក់នៅអនាធិបតេយ្យ លើផ្លូវលេខ ៥៩២ ដោយឃាត់ជនអនាថាចំនួន ០៩ នាក់ ដែលប្រើប្រាស់គ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះរដ្ឋបាលនេះធ្វើឡើងកាលពីវេលាម៉ោង ០៩ និង ៣០ នាទីព្រឹក ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ នៅបណ្តោយផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នគរបាល បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី ២ បានចុះធ្វើរដ្ឋបាលប្រមូលជនអនាថា នៅចំណុចផ្លូវ ៥៩២ ដែលមានរោងស្នាក់នៅអនាធិបេតយ្យ បង្កភាពភ័យខ្លាចដល់ពលរដ្ឋរស់នៅក្បែរនោះ។ ដូច្នេះ ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋក្នុងមូលដ្ឋាន នគរបាលប៉ុស្តិ៍បឹងកក់ទី ២ បានឃាត់មនុស្សប្រុស​-ស្រី(ជនអនាថា) ចំនួន ០៩ នាក់​ (ស្រី ០២​) ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនអនាថាប្រុស-ស្រី ចំនួន ០៩ នាក់ យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម