សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បង្ក្រាបជនជាតិចិន ០២ នាក់ ពាក់ព័ន្ធការចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់
ជនសង្ស័យចំនួន ០២ នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បង្ក្រាប និងឃាត់ខ្លួនយកទៅដាក់ទោស ពាក់ព័ន្ធបទល្មើសចាប់បង្ខាំងមនុស្ស និង ជំរិតទារប្រាក់ ដោយខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ ថ្មីៗ នេះ ក្រោយជនសង្ស័យធ្វើសកម្មភាពចាប់មនុស្សបង្ខាំង និងជំរិតទារប្រាក់ ប៉ុន្មានម៉ោងតែប៉ុណ្ណោះ ដោយជួយសង្គ្រោះជនរងគ្រោះមកវិញដោយសុវត្ថិភាព។
ជនសង្ស័យទាំង ០២ នាក់ រួមមាន ៖ ០១-ឈ្មោះ Zhang Wei អាយុ ៣៦ ឆ្នាំ ភេទប្រុស ជនជាតិចិន និង ០២-ឈ្មោះ Wang Yu Zhuo ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន។


លោកឧត្ដមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា កម្លាំងនគរបាលសហការជាមួយស្នងការដ្ឋាននគរបាលព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើយ៉ាងជាក់ច្បាស់ បន្ទាប់ពីធ្វើសកម្មភាពចាប់ជនរងគ្រោះនារីជាជនជាតិវៀតណាម។ រហូតមកដល់វេលាម៉ោង ០៨ និង ៤០ នាទីយប់ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ ដដែល កម្លាំងជំនាញ បានធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ត្រង់ចំណុចផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ មានជនសង្ស័យ ០២ នាក់ បានធ្វើសកម្មភាពចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ២០,០០០ ដុល្លារ ទៅលើជនរងគ្រោះឈ្មោះ Do Thi My Duyen ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិវៀតណាម ចេញពីចំណុច សណ្ឋាគារជៀវជូវ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួចរត់គេចខ្លួនបាត់ស្រមោល៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


