សន្តិសុខសង្គម
ឃាត់ខ្លួនជនបរទេសជាង ៨០ នាក់ នៅ ០៣ ទីតាំងផ្សេងគ្នា ពាក់ព័ន្ធបទល្មើស Online Scams និង ស្នាក់នៅខុសច្បាប់
កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះរដ្ឋបាលឆែកឆេរត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស នៅ ០៣ កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនបរទេសចំនួន ៨៣ នាក់ ពាក់ព័ន្ធនឹងបទល្មើស Online Scams និង ការស្នាក់នៅដោយខុសច្បាប់។


ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ ដោយតំណាងអយ្យការផងដែរ។
ទីតាំងទី០១ ៖ ផ្លូវ ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរកឃើញជនជាតិចិន ៣២ នាក់ (គ្មានលិខិតឆ្លងដែន ១៧ នាក់ , សង្ស័យលិខិតឆ្លងដែនក្លែងក្លាយ ០១ នាក់) ជនជាតិម៉ាឡេស៊ី ០១ នាក់។ ជនបរទេសទាំង ៣៣ នាក់ នេះ រត់ពួនអំឡុងពេលសមត្ថកិច្ចចុះត្រួតពិនិត្យ (មិនសហការជាមួយសមត្ថកិច្ច និង ស្នាក់នៅដោយខុសច្បាប់)។ ទីតាំងទី០២ ៖ ខុនដូរ SKY TREE អគារ A , B , C ស្ថិតនៅសង្កាត់ទួលសង្កែទី ០២ ខណ្ឌឫស្សីកែវ បានរកឃើញបរទេស ៣១ នាក់ ពាក់ព័ន្ធបទល្មើស Online Scams ក្រោមរូបភាពអូសទាញវិនិយោគខុសច្បាប់ និង ដកហូតសម្ភារៈ កុំព្យូទ័រ All IN ONE ចំនួនសរុប ០៤ គ្រឿង , កុំព្យូទ័រយួដៃ Laptop ចំនួនសរុប ២១ គ្រឿង , ទូរស័ព្ទដៃ ចំនួនសរុប ១០៤ គ្រឿង , លិខិតឆ្លងដែនសញ្ជាតិ ០៩ ក្បាល ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ទីតាំងទី០៣ ៖ ផ្ទះលេខ ៧៧ ផ្លូវS-02 បុរី ប៉េង ហួត ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានរកឃើញជនជាតិចិនចំនួន ២០ នាក់ (គ្មានលិខិតឆ្លងដែនចំនួន ១០ នាក់) ជាទីតាំង ជនបរទេសប្រមូលផ្តុំស្នាក់នៅដោយខុសច្បាប់។







បច្ចុប្បន្ន ក្រុមជនសង្ស័យទាំងអស់ និង វត្ថុតាងពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


