Connect with us

សន្តិសុខសង្គម

រថយន្ត Prius ហោះឆ្លងគន្លងផ្លូវទៅបុករះរថយន្តស្ទូចនិងម៉ូតូចំនួន ៣គ្រឿងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

បានផុស

នៅ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តម៉ាក Toyota Prius មួយគ្រឿងក្នុងល្បឿនលឿនក៏រ៉េចង្កូតឆ្លងគន្លងផ្លូវទៅបុករថយន្តស្ទូចរួចបន្តទៅបុករះម៉ូតូចំនួន ៣គ្រឿងបណ្ដាលឲ្យយុវតី២នាក់រងរបួសស្រាល ចំណែកយុវតីម្នាក់ទៀតរងរបួសធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តស្ទូចមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3E-0960 បើកបរតាមបណ្ដោយផ្លូវ ២០១១ ក្នុងទិសដៅពីត្បូងទៅជើង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេ ឃើញមានរថយន្តបង្កមួយគ្រឿងម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BD-0270 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២០១១

ទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនក៏រ៉េចង្កូតឆ្លងគន្លងផ្លូវជ្រុលទៅបុករថយន្តស្ទូចចំពីមុខចំហៀងខាងស្ដាំយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត Toyota Prius រ៉េចង្កូតត្រឡប់ក្រោយជ្រុលទៅបុករះម៉ូតូចំនួន៣គ្រឿង ធ្វើឲ្យយុវតីចំនួន២នាក់រងរបួសស្រាល ចំណែកយុវតីម្នាក់ទៀតរាងធ្ងន់ ត្រូវបានបញ្ជូនតាមកង់បីយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកតៃកុងរថយន្តបង្កសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្ត២គ្រឿងទៅរក្សារទុក នៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេបណ្តោះអាសន្ន រងចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម