Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំងផលិត និង ចែក ចាយលិខិតឆ្លងដែនចិនក្លែងក្លាយ ឃាត់ជនបរទេស៥នាក់

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលនៅទីតាំងស្នាក់នៅមួយកន្លែង ដោយរកឃើញករណីសង្ស័យពាក់ព័ន្ធការផលិត និងរក្សាទុកឯកសារក្លែងក្លាយជាច្រើនប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើងនៅ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅផ្ទះលេខ០៥ ផ្លូវ A០២ ក្នុងបុរីជីបម៉ុង ហ្គ្រេន ភ្នំពេញស៊ីធី ស្ថិតតាមបណ្តោយផ្លូវ១០១៩ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្នុងការចុះត្រួតពិនិត្យនេះ កម្លាំងបានប្រទះឃើញជនជាតិចិនសរុបចំនួន ៥នាក់ ជាបុរស ក្នុងនោះមានជនជាតិចិនចំនួន ៣នាក់ ដែលត្រូវបានសង្ស័យថាកាន់កាប់លិខិតឆ្លងដែនក្លែងក្លាយ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនរួមមាន៖ កុំព្យូទ័រយួរដៃ ចំនួន ០១គ្រឿងលិខិតឆ្លងដែនជនជាតិចិនក្លែងក្លាយ ចំនួន ៤៨ក្បាលបណ្ណការងារជនបរទេស ចំនួន ៤៥កាត ,ត្រា ចំនួន ០៥ ,ស្ទិកឃ័របញ្ជាក់សុពលភាពទិដ្ឋាការ (Visa) មួយចំនួន , តាំប៉ុងពណ៌ក្រហម ចំនួន ០២ , ទឹកថ្នាំត្រាពណ៌ក្រហម ចំនួន ០៣ដប។

ក្រោយការសាកសួរបឋម សមត្ថកិច្ចបានសន្និដ្ឋានថា ជនសង្ស័យខាងលើមានជាប់ពាក់ព័ន្ធនឹងបទល្មើសក្លែងឯកសារសាធារណៈ ដែលរួមមានការរក្សាទុកលិខិតឆ្លងដែនក្លែងក្លាយ សៀវភៅការងារជនបរទេសក្លែងក្លាយ និងទិដ្ឋាការស្នាក់នៅ (Visa) ក្លែងក្លាយសម្រាប់ជនជាតិចិន។

បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ និងដោយមានការអនុញ្ញាតពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានសម្រេចនាំខ្លួនជនជាតិចិនទាំង ៥នាក់ រួមទាំងវត្ថុតាងទាំងអស់ ប្រគល់ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តកសាងសំណុំរឿង និងអនុវត្តនីតិវិធីតាមផ្លូវច្បាប់៕ អត្ថបទ ៖សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម