ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់លើកទឹកចិត្តឲ្យរៀបចំគម្រោងស្រាវជ្រាវលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ជំរុញវិនិយោគនៅភូមិភាគឦសាន
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យក្រុមការងាររៀបចំគម្រោងសិក្សាស្រាវជ្រាវ លើការកែច្នៃកសិផល និង វិស័យទេសចរណ៍ឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន “ក.វ.ឦសាន” លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានបានឱ្យដឹងថា ការរៀបចំគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគនៅភូមិភាគឦសាន ឱ្យបានគ្រប់ជ្រុងជ្រោយគឺដើម្បីកំណត់បញ្ហាប្រឈមចំពោះមុខ និងរៀបចំជាយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាប្រឈមរយៈពេលមធ្យម ដើម្បីជាមូលដ្ឋានសម្រាប់ការស្នើសុំវិធានការដោះស្រាយ ពីរាជរដ្ឋាភិបាល។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា សម្រាប់ឆ្នាំ២០២៦, លេខាធិការដ្ឋាន ក.វ.ឦសាន បានត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយកម្មវិធីពិសេស និងពង្រីកទំនាក់ទំនង ជាមួយវិនិយោគិន និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការវិនិយោគ និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិន ដោយផ្សារភ្ជាប់ជាមួយនឹងការសម្របសម្រួលការអនុវត្តគម្រោងវិនិយោគជាប្រចាំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃគោលការណ៍លើកទឹកចិត្ត ការសម្រួលនីតិវិធី និងការទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគ បានឆាប់រហ័ស តាមអភិក្រមការងារ “ច្រកចេញ-ចូលតែមួយ” ដូចមានចែងក្នុងវិធានផ្ទៃក្នុង ស្តីពី «នីតិវិធីការងារ និង ការពិនិត្យលើការស្នើរបស់វិស័យឯកជន»។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានណែនាំឱ្យក្រុមការងារត្រៀមរៀបចំកិច្ចប្រជុំអនុម័តគម្រោងវិនិយោគ, ពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ ២០២៦, អភិក្រមការងារច្រកចេញ-ចូលតែមួយ, ព្រមទាំងការរៀបចំគម្រោងសិក្សាស្រាវជ្រាវ ដើម្បីជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

ជាមួយនេះដែរពង្រឹងការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចក្នុងភូមិភាគឦសាន, ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ និង ព័ត៌មាន និង ការពង្រឹងសមត្ថភាពរបស់មន្រ្តីគម្រោងប្រចាំការ នៅតាមការការិយាល័យរបស់ ក.វ.ឦសាន ក៏ត្រូវបានគ្រោងអនុវត្តផងដែរ សំដៅគាំទ្រភារកិច្ចជំរុញការវិនិយោគរបស់ ក.វ.ឦសាន ដែលត្រូវបានដាក់ចេញ តាមរយៈ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨»៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


