សេដ្ឋកិច្ច
គម្រោងវិនិយោគ មានទំហំចាប់ពី ១០ ម៉ឺនដុល្លារឡើងទៅ ទទួលបានការលើកទឹកចិត្តពីកម្មវិធីពិសេសភូមិភាគឦសាន
គម្រោងដែលមានទុនវិនិយោគចាប់ពី ១០ម៉ឺនដុល្លារឡើងទៅ អាចស្នើសុំចុះបញ្ជីជាគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានការលើកទឹកចិត្ត ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃកម្ពុជា (ឆ្នាំ ២០២៥-២០២៨)។

រាជរដ្ឋាភិបាលកំណត់លក្ខខណ្ឌពិសេសដាច់ដោយឡែក ចំពោះការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ដែលស្ថិតក្រោមក្របខណ្ឌនៃ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឆ្នាំ ២០២៥-២០២៨ ហោះកាត់ថា កម្មវិធីពិសេសភូមិភាគឦសាន។
រាជរដ្ឋាភិបាលមានឆន្ទៈជំរុញសកម្មភាពសេដ្ឋកិច្ចនៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចតាមតំបន់ និងតាមវិស័យ។
រាជរដ្ឋាភិបាលមានគោលបំណងបង្កើនការងារ និងសកម្មភាពធុរកិច្ច ស្របតាមគំរូនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅនឹងកន្លែង និងគំរូនៃកំណើនសេដ្ឋកិច្ច ដឹកនាំដោយវិស័យឯកជន។

ការដាក់ទិសដៅអាទិភាព ដើម្បីទាក់ទាញវិនិយោគឯកជនឆ្ពោះទៅទិសឦសាន ត្រូវមានលក្ខណៈជាយុទ្ធសាស្ត្រ ពោលគឺត្រូវកំណត់នូវលក្ខខណ្ឌ និងវិធានការលើកទឹកចិត្ត ដែលអាចឈានទៅពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដែលមានស្រាប់ក្នុងខេត្តនីមួយៗផង ជំរុញឱ្យមានការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មពីខេត្តមួយទៅខេត្តមួយផង និងអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចជាតិទាំងមូល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ថា គោលនយោបាយសម្រាប់តំបន់ភាគឦសានមានទិដ្ឋភាព ៣ ដែលត្រូវគិតគូព្រមគ្នាពោលគឺមនុស្ស ចរន្តសេដ្ឋកិច្ច និងការតភ្ជាប់ ដែលមិនអាចខ្វះខាតចំណុចណាមួយ។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលចង់ឱ្យមនុស្សទៅរស់នៅ ប៉ុន្តែប្រជាជនដែលទៅរស់នៅមិនអាចនៅយូរអង្វែងបាន ដោយសារគ្មានចរន្តសេដ្ឋកិច្ច ហើយនៅពេលដែលយើងចង់ជំរុញឱ្យមានចរន្តសេដ្ឋកិច្ច វិនិយោគិនក៏អាចនឹងត្អូញត្អែរថាលំបាកលើការតភ្ជាប់ទៅនឹងទីផ្សារជាដើម។

រាជរដ្ឋាភិបាលបានចាត់ទុកខេត្តទាំង ៤ នៅភាគឦសានជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។
ដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម ក្នុងខេត្តទាំងបួនរួមមាន៖ កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី, ម្រេច និងចេកអំបូងលឿង សុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិជាតិ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


