ព័ត៌មានអន្ដរជាតិ
ថៃ កំណត់អត្តសញ្ញាណ មនុស្សស្លាប់ទាំង៣០នាក់ ក្នុងហេតុការណ៍បាក់ដងស្ទូចលើរថភ្លើង
ថៃបញ្ជាក់ថា អត្តសញ្ញាណសពទាំង៣០នាក់ ដែលស្លាប់ក្នុងហេតុការណ៍បាក់ដងស្ទូចលើរថភ្លើង កាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២៦ ពេលនេះបានកំណត់រួចរាល់អស់ហើយ។

យោងតាមតួលេខផ្លូវការ, មនុស្សសរុប៣២នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍នៅខេត្ត Nakhon Ratchasima ក្នុងនោះមាន២នាក់ជាជនបរទេស ខណៈ៣០នាក់ទៀតជាជនជាតិថៃ។
តាមការផ្សាយរបស់ Bangkok Post, អាជ្ញាធរអះអាងថា អត្តសញ្ញាណសពជនជាតិថៃទាំង៣០នាក់នោះ បានកំណត់រួចរាល់អស់ហើយ ហើយសាច់ញាតិពួកគេក៏បានមកយកសពទៅធ្វើបុណ្យរួចដែរ ចំណែកមណ្ឌលកំណត់អត្តសញ្ញាណ បានបិទហើយនៅថ្ងៃអាទិត្យ។

សូមជម្រាបជាថ្មី ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង៩:៤០នាទីព្រឹកថ្ងៃទី១៤ លើផ្លូវរថភ្លើងល្បឿនលឿន Bangkok-Ubon Ratchathani។
ពេលកើតហេតុ រថភ្លើងមានដឹកបុគ្គលិកនិងអ្នកដំណើរ ១៩៥នាក់ ធ្វើដំណើរក្នុងល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


