Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទះឃើញជន​ជាតិ​អង់​គ្លេស​​ម្នាក់​​​ស្លាប់នៅភូកេត​ ​អសន្តិសុខស្ថិតនៅក្នុងការសង្ស័យ​​

បានផុស

នៅ

​រឿងរ៉ាវ​​ឃាតកម្ម​​​​លើ​ជនបរទេស​​បាន​ផ្ទុះ​ឡើង​​ជាថ្មី​ បន្ទាប់​ពី​​ម្ចាស់​ទូកធំ​​ជាជន​ជាតិ​ចក្រភព​អង់​គ្លេស​ម្នាក់​បាន​ស្លាប់​នៅ​លើ​ទូក​របស់​គាត់ស្ថិត​នៅ​កោះ​ភូកេត​ ​ប្រទេស​ថៃ និង​ត្រូ​វ​បាន​ប្រទេស​ឃើញ​​កាល​ថ្ងៃទី១១​ខែ​មករា​។ ​យោងសេចក្តីរាយការណ៍​ព័ត៌មាន​​នានា​​​​ទាំងនៅថៃ​និង​នៅ​​​​អង់គ្លេស​។

បុរស​ដែល​មាន​វ័យ​៦៩​ឆ្នាំ​ម្នាក់​ បាន​បាត់​ខ្លួន​អស់​រយៈ​ពេលពីរ​ទៅ​បី​ថ្ងៃមក​ហើយ​ មុនពេល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​ទូក​របស់​គាត់​ដែល​ចត​នៅ​ឆ្នេរ​​ Khao Khad។

ក្រុម​ប៉ូលិស នៅ​កោះភូកេត។ Asia Pacific Press.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Daily Mail ឱ្យ​ដឹង​ថា ហេតុ​ការណ៍​ដ៏​នឹក​ស្មាន​មិន​ដល់​​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​មិត្តរបស់​​ម្ចាស់​ទូក​ធំ​ ​ចត​​នៅ​​ក្បែរ​​គ្នារាល់​ថ្ងៃ​ ​តែ​បែរ​ជាបាត់​មិត្តភក្តិ​​​របស់ខ្លួន​ជា​ច្រើន​ថ្ងៃទៅវិញ​​ ដែល​ជាហេតុធ្វើឲ្យលោក​ព្រួយបារម្ភ​។

លោក​​បាន​ពិនិត្យ​មើល​ ទូកជាធម្មតា​មិន​ស្ងាត់​អ៊ីចឹង​ទេ​​ មុន​ពេល​រក​ឃើញ​សាក​សព​មិត្ត​របស់​គាត់​នៅ​ម៉ោង​ប្រហែល​ ១២និង​៣០​ នាទី​យប់ ម៉ោង​ក្នុង​ស្រុក​។ ភ្លាមៗ​​ លោក​ក៏​​បាន​ជូន​ដំណឹង​ដល់​បុគ្គលិក​នៅ​សណ្ឋាគារ​ក្បែរ​នោះផង​ដែរ​​។

បន្ទាប់​មក​ប៉ូលិស​ត្រូវ​បាន​ហៅបុរសដែល​ជា​មិត្ត​ជន​រង​គ្រោះ​​​ទៅ​កាន់​កន្លែង​កើត​ហេតុ ដែល​ពួក​គេឧស្សាហ៍​​ឡើង​លើក​ប៉ាល់ ​ដែល​ចត​ទល់​មុខ​សណ្ឋា​គារ​ Veranda Resort Phuket ​។​

ប៉ូលិស​​បាន​​ឱ្យ​ដឹង​​​ថា ពេល​​ទល់​ពេល​នេះ សពរបស់​បុរសនោះ​​​​បាន​រលួយ​​យ៉ាង​​ខ្លាំង​។ ប៉ូលិស​សន្និដ្ឋាន​ថា​ ម្ចាស់​ទូក​បាន​ស្លាប់​អស់​រយៈ​ពេល២ថ្ងៃ​មុន​ពេល​ត្រូវ​បាន​រក​ឃើញ​។

ចំណែក​ក្រុម​​អ្នក​​ស៊ើប​អង្កេត​​បាន​​និយាយ​​ថា​​ មិន​​មាន​​សញ្ញា​​អ្វី​មួយ​​ ​ដែល​អាច​និយាយ​ថា ជា​​ការ​​វាយ​ប្រហារ​​នៅ​កន្លែង​​កើត​ហេតុ​​នោះ​ទេ​​។

ក្រុម​អ្នក​ស៊ើប​អង្កេត​លើក​ឡើង​ថា​៖ «បច្ចុប្បន្ន​យើង​កំពុង​ស៊ើប​អង្កេត​ ​ប្រមូល​ភស្តុតាង និង​រង់​ចាំ​លទ្ធផល​ធ្វើ​កោ​ស​ល្យ​វិច័យ ដើម្បី​កំណត់​ពី​មូល​ហេតុ​នៃ​ការស្លាប់។ យើង​មិន​បាន​ច្រាន​ចោល​នូវ​លទ្ធភាព​នៃ​ការ​ស្លាប់ដោយ​ការ​​​ប៉ុន​ប៉ងពីភាគី​​ណាមួយ​ឡើយ​»។

ចំណែក​បុគ្គលិក​នៅ​សណ្ឋាគារ​បាន​ច្រានចោលថា បុរស​នេះ​មិន​បាន​ស្លាប់​នៅ​ក្នុង​សណ្ឋាគារ​ខ្លួន​ឡើយ។

ឯអ្នក​ស្រុក​បាន​លើក​ឡើង​​​ថា បុរស​នេះ​បាន​រស់​នៅ​លើ​ទូក​របស់​លោក ​ប្រហែល​មួយ​ទសវត្សរ៍​មក​ហើយ ដោយ​ធ្វើ​ដំណើរ​ទៅ​មក​រវាង​ប្រទេស​ម៉ាឡេស៊ី និង​កោះ​ភូ​កេត៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម