សេដ្ឋកិច្ច
ទំហំទុនវិនិយោគក្នុងវិស័យបរធនបាលកិច្ច បានកើនដល់ជាង ២,៤ ពាន់លានដុល្លារ
គិតរហូតមកដល់ពេលនេះ វិស័យបរធនបាលកិច្ចបានបង្កើត និងចុះបញ្ជីសរុបចំនួន ១៧១២ ករណី ជាមួយនឹងទំហំបរធនប្រមាណជាង ២,៤៦ ពាន់លានដុល្លារ ចាប់តាំងពីដាក់ឱ្យដំណើរការបរធនបាលកិច្ចនៅដំណាច់ឆ្នាំ ២០២១។

យោងតាមនិយ័តករបរធនបាលកិច្ច នៅក្នុងឆ្នាំ ២០២៥ ការចុះបញ្ជីបរធនបាលកិច្ចមានចំនួន ៥៩០ ករណី ដែលមានទំហំបរធនប្រមាណ ៦០២ លានដុល្លារ។
វិស័យបរធនបាលកិច្ចមានវិសាលភាពទូលំទូលាយ មានចំនួន ៤ ធំៗ រួមមាន បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។
លោក សុខ ដារ៉ា អគ្គនាយកបរធនបាលកិច្ច មានប្រសាសន៍ថា រហូតមកដល់ពេលនេះ វិស័យបរធនបាលកិច្ច មានការរីកចម្រើនគួឱ្យកត់សម្គាល់ ក្នុងនោះនិន្នាការប្រើប្រាស់យន្តការបរធនបាលកិច្ច ការសម្រេចចិត្តវិនិយោគ ដាក់ទុន ផ្តល់នូវធនធានទ្រព្យសម្បត្តិក្នុងគោលបំណងជាប្រយោជន៍សាធារណៈ ឬប្រយោជន៍បុគ្គលជាដើម មានការកើនឡើងគួរឱ្យកត់សម្គាល់។

លោក សុខ ដារ៉ា អគ្គនាយកបរធនបាលកិច្ច យល់ឃើញថា៖ «នេះគឺជាមោទនភាពរបស់កម្ពុជា បើទោះបីជាវិស័យនិយ័តករទើបតែបង្កើតថ្មីក៏ពិតមែន ប៉ុន្តែកម្ពុជាមានទីផ្សារបរធនបាលកិច្ចជាមួយប្រតិបត្តិការពេញលេញ ដែលដាក់ឱ្យដំណើរការនៅដើមឆ្នាំ ២០២៣ ដោយសារយើងមានក្របខណ្ឌច្បាប់ បទបញ្ញត្តិពាក់ព័ន្ធ សម្រាប់គ្រប់គ្រង សម្រាប់ដំណើរការប្រតិបត្តិការបរធនបាលកិច្ច ទីផ្សារបរធនបាលកិច្ច»។
បរធនបាលកិច្ច គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារមួយដែលមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។
បរធនបាលកិច្ចនេះ ជាវិស័យមួយដែលជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ តាមរយៈការទាក់ទាញនូវមូលនិធិសង្គមនានា និងលំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


