ព័ត៌មានជាតិ
កម្ពុជានឹងជំរុញបរធនបាលកិច្ចគ្រួសារដើម្បីធានាបានស្ថិរភាពហិរញ្ញវត្ថុឆ្លងជំនាន់
អគ្គនាយកបរធនបាលកិច្ច លោក សុខ ដារ៉ា បានលើកឡើងថា បរធនបាលកិច្ចគ្រួសារ គឺមានចំណុចពិសេសមួយក្នុងការធានាបាននូវស្ថិរភាពហិរញ្ញវត្ថុគ្រួសារឆ្លងជំនាន់ ហើយធ្វើឱ្យអំណាចហិរញ្ញវត្ថុ អំណាចអាជីវកម្មរបស់គ្រួសារ នៅតែរក្សាបានអំណាចប្រកួតប្រជែង រក្សាបាននូវការបង្កើតថ្លៃដើមទាប សេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ (Economic of Scale) ហើយមិនធ្វើឱ្យបាត់បង់ទៅវិញ។

លើកឡើងនៅក្នុងកិច្ចសន្ទនាសេដ្ឋកិច្ចជាមួយ«កម្ពុជាថ្មី» កាលពីពេលថ្មិៗនេះ លោក សុខ ដារ៉ា មានប្រសាសន៍ថា ការប្រើប្រាស់បរធនបាលកិច្ចបុគ្គលនៅកម្ពុជា គឺមានចំនួនតិចនៅឡើយ ប៉ុន្តែវាជាបរធនបាលកិច្ចមួយដែលដើរតួនាទីសំខាន់សម្រាប់ប្រទេស អភិវឌ្ឍន៍។ ក្នុងនេះ ក៏នៅមានបរធនបាលកិច្ចមួយប្រភេទដែលមានភាពចាំបាច់ គឺបរធនបាលកិច្ចគ្រួសារ ដោយបរធនបាលកិច្ចនេះ គឺជាបរធនមួយដែលពេញនិយមហើយមានទំហំទីផ្សារធំ មានក្របខ័ណ្ឌច្បាប់ បទបញ្ញត្តិពេញលេញគ្រប់គ្រាន់នៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងប្រទេសនៅតំបន់អាស៊ី បណ្តាប្រទេសជឿនលឿន ដូចជាហុងកុង សិង្ហបុរី ថៃ ហ្វីលីពីន និងម៉ាឡេស៊ី។
ជាក់ស្តែង នៅប្រទេសនៅហុងកុង បរធនបាលកិច្ចគ្រួសារមានទំហំ ៦៤ ពាន់លានហុងកុង ដែលស្មើនិងប្រមាណជា ៨ ពាន់ដុល្លារអាមេរិក ធំជាងទីផ្សារកម្ពុជារហូតដល់ ៤ ដង។ ដោយឡែក នៅសិង្ហបុរី បរធនបាលកិច្ចគ្រួសារនេះធំជាងសេដ្ឋកិច្ចប្រទេសកម្ពុជាស្ទើរទាំងមូល គឺប្រហែលជា ៤០ ដង។

លោក សុខ ដារ៉ា បានបន្តថា «បានជាបរធនបាលកិច្ចគ្រួសារមានភាពពេញនិយមខ្លាំង ដោយសារបរធននេះមានចំណុចពិសេសម្យ៉ាង គឺការធានាបាននូវស្ថិរភាពហិរញ្ញវត្ថុគ្រួសារឆ្លងជំនាន់ ហើយធ្វើឱ្យអំណាចហិរញ្ញវត្ថុ អំណាចអាជីវកម្មរបស់គ្រួសារ ដែលស្ថាបនិកគ្រួសារខិតខំប្រឹងប្រែងអស់មួយជីវិតបង្កើតមកនោះ គឺនៅតែរក្សាបានអំណាចប្រកួតប្រជែង រក្សាបាននូវការបង្កើតថ្លៃដើមទាប សេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ ហើយមិនធ្វើឱ្យបាត់បង់ទៅវិញធៀបទៅនិងយន្តការមួយចំនួន»។
លោកបានពន្យល់ថា «យន្តការមួយចំនួនដូចជាការបែងចែកមរតកគ្រួសារជាដើម វាជារឿងល្អក្នុងន័យគុណធម៌ ជារឿងល្អក្នុងន័យគ្រប់គ្រងក្នុងការបែងចែកទ្រព្យសម្បត្តិ ប៉ុន្តែធ្វើឱ្យការបែងចែកទ្រព្យសម្បត្តិដែលស្ថិតនៅក្នុងគ្រួសារដែលធ្លាប់ប្រឹងប្រែងបង្កើតឡើងនោះទៅជាចំណែកតូចៗ តាមចំណែកដែលសមាជិកគ្រួសារទទួលបាន»។

ការបែងចែករបៀបនេះទៀតសោត ក៏នឹងធ្វើឱ្យថយនូវអំណាចប្រកួតប្រជែង ធ្វើឱ្យអំណាចអាជីវកម្មគ្រួសារនោះត្រូវបានបែងចែក ប៉ុន្តែចំពោះបរធនបាលកិច្ចគ្រួសារគឺជាការបង្វិលធនធានទ្រព្យសម្បត្តិគ្រួសារ ដាក់ក្នុងបរធនបាលកិច្ច ហើយគ្រប់គ្រងដោយក្រុមបរធនបាលដែលមានសមត្ថភាពវិជ្ជាជីវៈ។
ក្នុងចំណុចនេះ លោកបានពន្យល់ថា ប្រសិនបើមិនចង់ប្រគល់ទ្រព្យសម្បត្តិគ្រួសារទៅឱ្យបរធនបាលជាអ្នកគ្រប់គ្រងជំនួសទេ ត្រឹមតែទ្រព្យសម្បត្តិនោះនៅជាកម្មសិទ្ធរបស់ស្ថាបនិកគ្រួសារនៅឡើយគ្រាន់តែឱ្យក្រុមបរធនបាលធ្វើការចាត់ចែងជំនួស អ្វីដែលសំខាន់គឺការបែងចែកផលពីការគ្រប់គ្រងចាត់ចែងនេះទៅដល់សមាជិកគ្រួសារ។
មានន័យថា ទ្រព្យសម្បត្តិគ្រួសារ អាជីវកម្ម អាណាចក្រគ្រួសារមិនមានការបែងចែកជាចំណែកតូចៗទេ ដែលការបែងចែកនោះគឺជាការបែងចែកផល ដែលកើតចេញពីការគ្រប់គ្រងទ្រព្យសម្បត្តិនេះទៅជាចំណែកតាមសមាមាត្រ ឬតាមភាគដែលសមាជិកគ្រួសារពាក់ព័ន្ធទទួលបានផលប្រយោជន៍ដែលទទួលបានពីបរធនបាលកិច្ចជាអ្នកបង្កើតឡើង៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


