ព័ត៌មានជាតិ
រាជរដ្ឋាភិបាលបង្កើតមូលនិធិស្រាវជ្រាវបរធនបាលកិច្ច សំដៅអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ បង្កើតមូលនិធិស្រាវជ្រាវជាតិជាបរធនបាលកិច្ចសាធារណៈ ដើម្បីកៀរគរ គ្រប់គ្រង និងចាត់ចែងបរធន សម្រាប់គាំទ្រដល់ការស្រាវជ្រាវ និងអភិវឌ្ឍ របស់គ្រឹះស្ថានស្រាវជ្រាវសាធារណៈ និងឯកជន ស្ថាប័នដៃគូ និងស្ថាប័នស្រាវជ្រាវផ្សេងទៀត សំដៅជំរុញការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ។

ក្រុមប្រឹក្សាបរធននៃ មូលនិធិស្រាវជ្រាវជាតិ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន និងសមាជិក ដែលមកពីតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី១រូប, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១ រូប, តំណាងក្រសួងអប់រំ យុវជន និងកីឡា១រូប, តំណាងវិស័យឯកជន២ រូប និងនាយករប្រតិបត្តិនៃអង្គភាពប្រតិបត្តិនៃមូលនិធិស្រាវជ្រាវជាតិ។
យោងតាមនិយ័តករបរធនបាលកិច្ច គិតរហូតមកដល់ពេលនេះ វិស័យបរធនបាលកិច្ចបានបង្កើត និងចុះបញ្ជីសរុបចំនួន ១៧១២ ករណី ជាមួយនឹងទំហំបរធនប្រមាណជាង ២,៤៦ ពាន់លានដុល្លារ ចាប់តាំងពីដាក់ឱ្យដំណើរការបរធនបាលកិច្ចនៅដំណាច់ឆ្នាំ ២០២១។
នៅក្នុងឆ្នាំ ២០២៥ ការចុះបញ្ជីបរធនបាលកិច្ចមានចំនួន ៥៩០ ករណី ដែលមានទំហំបរធនប្រមាណ ៦០២ លានដុល្លារ។

វិស័យបរធនបាលកិច្ចមានវិសាលភាពទូលំទូលាយ មានចំនួន ៤ ធំៗ រួមមាន បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។
លោក សុខ ដារ៉ា អគ្គនាយកបរធនបាលកិច្ច មានប្រសាសន៍ថា រហូតមកដល់ពេលនេះ វិស័យបរធនបាលកិច្ច មានការរីកចម្រើនគួឱ្យកត់សម្គាល់ ក្នុងនោះនិន្នាការប្រើប្រាស់យន្តការបរធនបាលកិច្ច ការសម្រេចចិត្តវិនិយោគ ដាក់ទុន ផ្តល់នូវធនធានទ្រព្យសម្បត្តិក្នុងគោលបំណងជាប្រយោជន៍សាធារណៈ ឬប្រយោជន៍បុគ្គលជាដើម មានការកើនឡើងគួរឱ្យកត់សម្គាល់៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


