ព័ត៌មានជាតិ
តំបន់មួយចំនួនរបស់កម្ពុជា នឹងមានបាតុភូតចុះអ័ព្ទ ខណៈមន្ត្រីជំនាញណែនាំឲ្យអ្នកធ្វើដំណើរប្រុងប្រយ័ត្ន
ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅតាមតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាដូចជា តំបន់ទំនាបកណ្តាលខាងត្បូង តំបន់ខ្ពង់រាប តំបន់ជួរភ្នំ តំបន់សមុទ្រ និងមាត់សមុទ្រ នឹងមានសីតុណ្ហភាពចុះត្រជាក់ ហើយមានបាតុភូតចុះអ័ព្ទ។ តាមស្ថានភាពធាតុអាកាសបែបនេះ មន្ត្រីជំនាញបានណែនាំឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ជាពិសេសអ្នកត្រូវធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បាតុភូតនេះនឹងមានឥទ្ធិពលខ្លាំងនៅពេលយប់ និងពេលព្រឹក ប៉ុន្តែវានឹងរលាយបាត់ទៅវិញនៅម៉ោង ៩ព្រឹក។ បាតុភូតចុះអ័ព្ទនេះ អាចមានការរំខានដល់អ្នកធ្វើដំណើរ ដែលនាំឱ្យមានការលំបាកក្នុងការមើលឃើញពីចម្ងាយ។
ក្រសួងធនធានទឹក អំពាវនាវឲ្យសាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ចុះអ័ព្ទនេះ ដើម្បីជៀសវាងពីបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


