ព័ត៌មានជាតិ
រដូវវស្សាឆ្នាំនេះ នឹងចាប់ផ្តើមក្នុងសប្តាហ៍ទី១ នៃខែឧសភា លឿនជាងឆ្នាំកន្លងទៅ
យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រដូវវស្សាក្នុងឆ្នាំ២០២៦នេះ អាចនឹងចាប់ផ្ដើមពីសប្តាហ៍ទី១ នៃខែឧសភាខាងមុខនេះ លឿនជាងឆ្នាំ២០២៥កន្លងទៅ។ ជាមួយគ្នានេះ កូនរដូវប្រាំងក៏អាចនឹងកើតមាននៅក្នុងសប្តាហ៍ទី២ នៃខែសីហា ហើយក៏នឹងចប់ទៅវិញនៅពាក់កណ្តាលសប្តាហ៍ទី៣ នៃខែសីហា ឆ្នាំ២០២៦ ដដែល។
តាមការប្រកាសដដែល រដូវវស្សាឆ្នាំ២០២៦នេះ នឹងធ្វើឲ្យមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងមធ្យមអតិបរមា ៣៦°C ដែលទាបជាងសីតុណ្ហភាពមធ្យម ភាគច្រើនឆ្នាំ និងមានលក្ខណៈដូចឆ្នាំ២០២៥។
ក្រសួងធនធានទឹកបញ្ជាក់ថា នៅដើមរដូវវស្សាសីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំចំណែកឯបរិមាណទឹកភ្លៀង នៅខែឧសភា ដល់ខែមិថុនា មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងបរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន។ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។
ពាក់កណ្តាលរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ ចំណែកបរិមាណទឹកភ្លៀង នៅខែកក្កដា ដល់ខែសីហា មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងបរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន៕


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


